អ្នក​ណា​ខ្លះ​ចង់​ចូលរួម​គាំទ្រ "​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១"?

04/01/2017 - Views:128

​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​នៅឯ​សាលសន្និសីទ​ចតុមុខ គឺ​មាន​ភ្ញៀវ​កិត្តិយស អ្នក​ស្នេហា​វិស័យ​ភាពយន្ត ទស្សនា​ភាពយន្ត និង​ផលិត​ភាពយន្ត ជាច្រើន​បាន​ចូលរួម​កម្មវិធី "​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១" របស់​ប្រទេស​កម្ពុជា ដែល​នៅ​ក្នុង​នោះ​ក៏​មាន​ចូលរួម​ដោយ​ផលិត​ករទាំង​ក្មេង ទាំងចាស់ ក៏ដូចជា​សល្បិៈក​រ​សិល្បៈការិនី​ជាច្រើន​រូប​ដូចគ្នា​។​

​ដែល​កម្មវិធី "​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១" គឺ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដើម្បី​ប្រកាស​បើក​ដំណើរការ ក៏​ដូចជា​បាន​ដាក់ បញ្ចាំងភាពយន្ត​ខ្នាត​ធំ​៣​ផងដែរ​។ រីឯ​មហោស្រព​នេះ​ធ្វើឡើង ក្រោម​ប្រធានបទ "​ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅ​ភាពយន្ត​ខ្នាត​វែង​" ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​កុន​ខ្លី​ថ្នាក់​ជាតិ​លើក​ទី​១ នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០៤ ធ្នូ​នេះ​តទៅ​។​

​ដែល​រឿង​នឹង​ត្រូវ​ចូលរួម​ក្នុង​ការប្រកួតប្រជែង​កុន​ខ្លី​ថ្នាក់ជាតិ​លើក​ទី​១​នេះ​ចូលរួម​បង្ហាញ​នូ​ច​ស្នាដៃ​ថ្មីៗ​របស់​ផលិតករ​វ័យក្មេង​សរុប​ជាង​២០​រូប​។

​ប្រិយមិត្ត​អាច​ចូលរួម​ទស្សនា នូវ​ភាពយន្ត​ខ្នាត​ខ្លី​ដោយ​សេរី ចាប់ពី​ថ្ងៃ​ទី ០៣​ដល់ ថ្ងៃទី​០៧ មករា ឆ្នាំ​២០១៧​នេះ​ផង​ដែរ​។​

 

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត