សិល្បៈករ សិល្បៈការិនី​ណាខ្លះ​ចូលរួម​ចែក​មួកសុវត្ថិភាព​ថ្ងៃនេះ​?

01/02/2017 -  147

នេះ​មិនមែន​ជា​លើកទីមួយ នៃ​ការ​រូ​ម​ចំណែក​ជួយ​សង្គម​ពី​សិល្បៈករ សិល្បៈការិនី​នោះទេ តែ​នេះ​គឺជា​សកម្មភាព​ថ្មី​មួយទៀត ដែល​ពួកគាត់​បាន​រួមចំណែក​ជួយ​ដល់​សង្គម និង​ប្រជាជន កម្ពុជា​។​

​ដែល​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នេះ​មាន​សិល្បៈ​ជាច្រើនរូប បានរួម​គ្នា​ចែក​នូវ​មួក​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤​។​

​នៅក្នុង​ផងដែរ ការចែក​នូវ​មួកសុវត្ថិភាព ចំនួន ៣០០​មួក​នេះ គឺ​មាន​ការចូលរួម​ពី​សិល្បៈករ សិល្បៈការិនី​ទាំងថ្មី ទាំងចាស់​ជាច្រើន​រូប​ដូចជា កញ្ញា លី ច័ន្ទ​សីហា កញ្ញា ពៅ លីដា កញ្ញា ឡេង មុន្នី​រចនា កញ្ញា សូ​ដា នី​តា អ្នកនាង សឿ សុធា​រ៉ា គូរ​ដណ្តឹង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​សិល្បៈករ សិល្បៈការិនី​ជាច្រើន​រូប​ទៀត​ផង​ដែរ​។

​ដែល​នេះ គឺជា​សម្មភាព​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ក្នុង​ពេល​បើកបរ ដូចជា​ពាក្យស្លោក​ពោលថា “​ការពារ​ជីវិត​អ្នក ពាក់មួក​សុវត្ថិភាព​”៕

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត