ពិធីករ​ផ្នែក​កីឡា លោក ម៉ា សេរី បាន​ទទួល​មរណៈភាព​ហើយ​!!!

08/02/2017 -  340

លោក ម៉ា សេរី ដែល​ជា​ពិធីករ​ផ្នែក​កីឡា​របស់​ស្ថានីយ៍​ទូរទស្សន៍​ស៊ី​ធី​អិន ដែល​បាន​សម្ងំ​ព្យាបាល​ជម្ងឺ និង​ទើបតែ​បាន​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​លោក​កាល​ពី​ថ្មីៗ​នេះ នៅ​ព្រឹក វេលា​ម៉ោង​៥៖៥៤​នាទី​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ លោក​បាន​ទទួលមរណភាព​ហើយ នៅ​មន្ទីរពេទ្យ​រុស្ស៊ី នេះ​បើ​តាម​លោក ហ៊ុយ វណ្ណៈ ប្រាប់​ជម្រាប​ដល់​សារព៌ត័មាន​។​

​លោក ហ៊ុយ វណ្ណៈ បាន​ប្រាប់ឲ្យដឹង​ថា “​ក្រោយ​ពី​សម្រាក​ពេទ្យ​មួយរយ​: គាត់​នឹក​ផ្ទះ​សុំ​ពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​បាន​២​ថ្ងៃ​។ ពេទ្យ​អនុញ្ញាត​ហើយ​ពេទ្យ​បាន​ទៅ ជួយ​តាម​ថែ​ដល់ផ្ទះ​។ ពីរ​ថ្ងៃ​មុន​នេះ​ស្ថានភាព​ចុះ​ដុនដាប គ្រួសារ​ក៏​បញ្ជូន​មក​ពេទ្យ​វិញ​។ កូន​គាត់​ប្រាប់ថា ពេលនោះ​គាត់​មិន​ចង់​មក​ពេទ្យ​វិញ​ទេ តែ​កូន​ទាំងអស់គ្នា និង​ប្រពន្ធ​គាត់​សុំ​គាត់​មក​ឱ្យ​សម្រាក​នៅ​ពេទ្យ​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា ឥឡូវនេះ​សព​លោក ម៉ា សេរី បាន​តម្កល់​នៅផ្ទះ​របស់​គាត់​ម្តុំ​អូ​បែកក្អម ជិត​កាកបាទក្រហមកម្ពុជា​ដោយ​នេះ​គឺជា​ការ​ជម្រាប​ជា​ដំណឹង​ដល់​មហាជន​ទាំងអស់គ្នា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​នៃ​សព​។​

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត