មឿន សុខ​ហ៊ុច នឹង​បង្ហាញ​មុខ​ក្នុង​ការដណ្តើម​ខ្សែក្រវាត់​មាស​នៅ Max Muay Thai ចុង​ខែ​នេះ​ហើយ​

13/02/2017 -  361

នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំ​កម្ពុជា​ដែល​បាន​គ្រង​ខ្សែក្រវាត់​ប្រាក់ Max Muay Thai គឺ​កីឡាករ មឿន សុខ​ហ៊ុច នឹង​ធ្វើការ​ប្រកួត​ជា​បន្ត​ទៀត​ជាមួយ​ជើង​ខ្លាំង​៣​រូប​ដែល​បាន គ្រង​ក្រវ៉ាត់​ប្រាក់​ដូច​គ្នា​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​មាស Max Muay Thai​។​

មឿន សុខ​ហ៊ុច បាន​និយាយ​ដែរ​ថា​៖ ខ្ញុំ​បានដឹង​ពី​សមត្ថភាព​កីឡាករ​ទាំងនោះ​តាម​ការ​មើល​វីដេអូ​ប្រកួត​កន្លងមក​។ ហើយ​ពួកគេ​សុទ្ធតែ​ជា​ជើង​ខ្លាំង មក​ដល់​វគ្គ​នេះ​មិនមែន​ជា​ការងាយស្រួល​ឡើយ ច្បាស់​ណាស់​ពួកគេ​មិនមែន​ជា​ដៃគូ​ងាយស្រួល​នោះ​ទេ​។ ទោះជា​យ៉ាងណា ខ្ញុំ​ក៏​សង្ឃឹម​ទទួលបាន​លទ្ធផល​ល្អ​ដែរ ពី​ព្រោះ​ខ្ញុំ​ក៏​បាន​ដឹង​ពី​ចំណុចខ្សោយ​របស់​ពួកគេ​ដែរ​។ ពួកគេ​មិន​ល្អ​គ្រប់​ដប់​ពេក​ឡើយ ជាពិសេស​ជើង​ក្រោម ដូច្នេះហើយ​ទើប​បានជា​ខ្ញុំ​សង្ឃឹម​ទទួលបាន​លទ្ធផល​ល្អ​។​


អ្នក​ប្រដាល់​ជើង​ខ្លាំ​កម្ពុជា​ដែល​បាន​គ្រង​ខ្សែក្រវាត់​ប្រាក់ Max Muay Thai គឺ​កីឡាករ មឿន សុខ​ហ៊ុច នឹង​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​ដើម្បី​ត្រៀម​ការប្រកួត​។​

បញ្ជាក់ សុខ​ហ៊ុច បាន​ប្រកួត​ឈ្នះ​គឺ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅ ទទួល​ប្រាក់រង្វាន់​មាន​ចំនួន​២០​ម៉ឺន​បាត​។ ចំណែក​ខ្សែ​ក្រវាត់​មាស​ដែល សុខ​ហ៊ុច ត្រូវ​ទៅ​ដណ្ដើម​នៅ​ចុង​ខែ​នេះ​មាន​ប្រាក់រង្វាន់​រហូតដល់​ទៅ​១​លាន​បាត​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត