អ្នកដឹកនាំ​ចាស់វស្សា Arsene Wenger អាច​នឹង​ចាកចេញ​ពី Arsenal នៅ​បញ្ចប់​រដូវ​កាល​នេះ​

20/02/2017 - Views:128

រឿងរ៉ាវ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​តា​បារាំង​ទេ មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្លឹប​កាំភ្លើង​ធំ Arsenal ហាក់​មិនសូវ កាក់កប​ឡើយ​គ្រប់​កម្មវិធី​នៃ​ការប្រកួត​ទាំងអស់ ស្រប​ពេល​ពត៌មាន​នៃ​ការចង់​ចាកចេញ​ពី​កីឡាករ សំខាន់ៗ ដែល​កីឡាករ​ទាំងនោះ​មាន​ចេតនា​ចង់​លើ​កពាន​ធំៗ​ជាមួយ​ក្លឹប តែ​នេះ​គ្រាន់តែ​ជា​ពត៌មាន មិន​ទាន់​ច្បាស់​ការណ៍​នៅឡើយ​។​

Arsene Wenger ជា​អ្នកដឹកនាំ​ចាស់វស្សា​ជាងគេ​នៅ​គ្របខ័ណ្ឌ​កំពូល​អង់គ្លេស​នាពេល​បច្ចុប្បន្ន នា​ពេល​ថ្មីៗ​នេះ​មាន​អ្នកគាំទ្រ​ជា​ច្រើន​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក​ដែល​បាន​រង​បរាជ័យ​យ៉ាង​ធ្ងន់​ករ​នៅ​ទឹកដី​អាល្លឺម៉ង់​ក្រោយ​ចាញ់ Bayern Munich 5-1 កាល​ពី​កន្លងទៅ​។​

ក្រោយ​ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​រង​ការ​មិន​ពេញចិត្ត​ពី​អ្នកគាំទ្រ តា​បារាំង Arsene Wenger បាន​ព្រលយ ពាក្យ​ថា​អាច​នឹង​ចាកចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​។ តែ​ក៏​មាន​ពត៌មាន​ខ្លះ​និយាយថា Arsene Wenger មិន​ទៅ​ណា​ឡើយ​នឹង​បន្ត​នៅ Arsenal 4​ឆ្នាំ​ទៀត​។​

យ៉ាងណាមិញ​អាច​ជា​ការពិត​បើ Arsene Wenger ចេញពី Arsenal ពិត​មែន​មាន​កាសែត​កីឡា​ធំៗ ជាច្រើន​មាន​ការចាប់អារម្មណ៍​ន​នឹង​បាន​ចុះផ្សាយ​ថា អាច​អ្នកចាត់ការ​រូប​នេះ​នឹង​ទៅ​ដឹកនាំ​ក្លឹប​ធំៗ​នៅ អឺរ៉ុប​ផ្សេងទៀត​ដូច​ជា​ក្លឹប FC Barcelona ឬ​អាចជា PSG របស់​បារាំង​។​

​រដូវ​កាល​នេះ​បើសិន​ក្លឹប​កាំភ្លើង​ធំ Arsenal មិន​ទទួលបាន​ពាន​អ្វី​សោះ​ក្នុង​ដៃ វា​អាច​ជា​ការពិត​ដែល លោក Wenger នឹង​ត្រូវ​បាយ​បាយ​ពី Arsenal ក្រោម​ហេតុផល​អ្នកគាំទ្រ​មិន​ពេញចិត្ត​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត