មឿន សុខ​ហ៊ុច នឹង​ជួប​ជើង​ខ្លាំង​៣​ប្រទេស​ផ្សេង​គ្នា​នៅ Max Muay Thai ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់​មាស​

22/02/2017 - Views:128

ការប្រកួត​ប្រដាល់​អន្តរជាតិ​ដែល​នឹង​ធ្វើឡើង​នៅ​ទឹកដី​ថៃ​ក្នុង​កម្មវិធី Max Muay Thai នឹង​មកដល់    នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ២០១៧ ក្នុង​ការណ្តើមយក​ខ្សែក្រវ៉ាត់​មាស​។​
​ការដណ្តើមយក​ខ្សែក្រវ៉ាត់​មាស​នេះ​នឹង​មាន​បេក្ខភាព​៤​រូប​ជា​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រាក់ នឹង​បង្ហាញ សមត្ថភាព​លើ​សង្វៀន​ប្រដាល់ Max Muay Thai ក្នុង​តំលៃ​១​លាន​បាត (២៨,៥៤៦​ដុល្លារ​អាមេរិក​)​។​

កីឡាករ​ដែល​ជា​គូរ​ប្រជែង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា មឿន សុខ​ហ៊ុច សុទ្ធសឹងតែ​មាន​សម្ថ​ភាព ខ្លាំង​ព្រោះ​ពួកគេ​ជា​អ្នក​គ្រង​ខ្សែក្រវ៉ាត់​ប្រាក់​ដែល​មកពី​៣​ប្រទេស​ផ្សេងៗ​គ្នា​។​

-​បេក្ខភាព​ទី​១ កីឡាករ​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រាក់ មឿន សុខ​ហ៊ុច ជា​កីឡាករ​កម្ពុជា​ជា​សិស្ស​គុន​ខ្មែរ​របស់​ក្លឹប​ពុធ​សេរី​វង្ស​ព្រែកតាទែន នឹង​បាន​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ចំនួន​៣​រួចមក​ហើយ​បើ​គិត​ត្រឹម​ពេលនេះ ខ្សែក្រវាត់​ទាំងបី​នោះ​គឺ​ឈ្នះ​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​របស់ សង្វៀន​អាស៊ីអាគ្នេយ៍ ឈ្នះ​ខ្សែក្រវាត់​ប្រាក់​ពី​ប្រទេស​ថៃ និង​ឈ្នះ​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​របស់​សង្វៀន CNC​។​

-​បេក្ខភាព​ទី​២ កីឡាករ​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រាក់ Kurtis Stait ជា​កីឡាករ​អូស្ត្រាលី ហើយ​រូបគេ​ជា​បេក្ខភាព​ម្នាក់​ពិបាក​រក​ប្រវត្តិ​មក​បញ្ជាក់​ជូន​ប្រិយមិត្ត តែ​កីឡាករ​រូប​នេះ​មាន​សម្ថ​ភាពខ្លាំង មិន​អន់​នោះឡើយ​។​

-​បេក្ខភាព​ទី​៣ កីឡាករ​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រាក់ Fabrice Delannon  ជា​កីឡាករ Guiana មាន​កម្ពស់ ១,៧៥​ម៉ែត្រ ហើយ​បទពិសោធន៍​វាយ​របស់​គេ​ត្រឹមតែ​១០​ដង​ប៉ុណ្ណោះ​នៅ​កម្មវិធី Muay Thai ដោយ​ក្នុង​នោះ​ឈ្នះ​បាន​៦​ដង និង​ចាញ់​៤​ដង​។​

-​បេក្ខភាព​ទី​៤ កីឡាករ​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រាក់ Guillaume Pascal ជា​កីឡាករ​បារាំង អាយុ​ទើបតែ​២៤​ឆ្នាំ មាន​កម្ពស់ ១,៧៣​ម៉ែត្រ ហាត់​នៅ​ក្លឹប OGB ។ រូបគេ​ចូល​វាយ​ទើបតែ​បាន​១៥​ដង​ប៉ុណ្ណោះ​នៅ​កម្មវិធី Mauy Thia ដោយ​ឈ្នះ​បាន​១២​ដង ចាញ់​៣​ដង​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត