Luke Bar មកពីណា​? ហេតុ​អ្វី​ត្រូវ​តម្រូវអោយ​កីឡាករ​រូបនេះ​ជា​បេក្ខជន​ដណ្តើម​ខ្សែក្រវ៉ាត់​មាស​?

24/02/2017 - Views:128

​នៅមិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ការប្រកួត​ប្រដាល់សេរី​អន្តរជាតិ Max Muay Thai World Champions នោះទេ ដោយសារ​តែ​កៀក​នឹង​ថ្ងៃ​ប្រកួត​ហើយ​គឺ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ចុង​សប្ដាហ៍​នេះ​។​

អ្វី​ដែល​មាន​ការប្រែប្រួល​បន្តិច​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​មាន​ការដូរ​សមាសភាព​កីឡាករ​មួយរូប​ដែល​មិន អាច​ចូលរួម​ប្រកួត​បាន​។ បេក្ខជន​មួយ​រូប​ក្នុងចំណោម​៤​រូប​ដែល​នឹង​ប្រកួត​ក្នុង​កម្មវិធី Max Muay Thai នោះ​គឺ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Kurtis Staiti ដោយ​កីឡាករ​រូប​នេះ​មាន​បញ្ហា​របួស​មិន​អាច​ធ្វើការ ប្រកួត​បាន ទើប​តម្រូវ​រក​បេក្ខជន​ថ្មី​មក​ចូលរួម​ប្រកួត​ជំនួស​។​

Luke Bar ជា​កីឡាករ​ជើង​ខ្លាំង​មកពី​ប្រទេស​វេល ជា​បេក្ខជន​មក​ជំនួស​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Kurtis Staiti ក្នុង​កម្មវិធី​នេះ​។​

Luke Bar មកពីណា​? ហេតុ​អ្វី​ត្រូវតម្រូវ​កីឡាករ​រូបនេះ​ជា​បេក្ខជន​ដណ្តើម​ខ្សែក្រវ៉ាត់​មាស​? នោះ​គឺ​ដោយ​គី​ឡាករ​រូបនេះ​ជា​ជើង​ខ្លាំង ពោល​គឺ​រូបគេ​ជា​បេក្ខជន​ម្នាក់​ដែល​ចាញ់​នៅ​វគ្គ​ទី​៤ នៃ​ប្រកួត​ជ្រើសរើស​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ក្នុង​កម្មវិធី Max Muay Thai World Champions ២០១៦ កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ ២០១៧ មកម្ល៉េះ​។ តែ​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ ព្រាត់​នេះ​បាន​។​

យោងតាម​គេហទំព័រ​របស់ maxmuaythai.com បានឲ្យ​ដឹង​ដែរថា Luke Bar បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់ Kaewphit Muay Thail នៅ​ខេត្ត​ភូ​កេត ប្រទេស​ថៃ​។ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ​នេះ​គេ​ត្រូវ​ថ្លឹង​ទម្ងន់ និង​ចាប់ឆ្នោត​ជ្រើសរើស​ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​រូប​ណា​។

បញ្ជាក់​ចុងក្រោយ​បេក្ខជន​ដែល​ត្រូវ​ប្រកួត Max Muay Thai World Champions ដណ្ដើម​ខ្សែក្រវាត់​មាស រួមមាន កីឡាករ មឿន សុខ​ហ៊ុច​(​កម្ពុជា​), Guillaume(​បារាំង​), Fabrice Delannon(​ហ្គា​ណា​) និង Luke Bar(​វេ​ល​)៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត