Neymar គូ​ប្រជែង​របស់​យើង​ត្រូវតែ​ប្រឹងប្រែង​ទៅ​បើ​មិន​អីចឹង​ទេ​គឺ​ពួកគេ​នឹងរង​បរាជ័យ​

27/02/2017 -  162

កាលពី​យប់​ម្សិលមិញ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona បាន​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក​ម្ចាស់ផ្ទះ Atletico Madrid ដោយ​ទទួលបាន​ជ័យជំនះ​យ៉ាង​លំបាក​ក្នុង​លទ្ធផល ២​ទល់នឹង​១ ដោយ​កីឡាករ​ឆ្នើម Lionel Messi ជា​អ្នក​រក​គ្រាប់​ជ័យជំនះ​អោយ​ក្រុម​។​

ទន្ទឹម​នឹង​ទទួលបាន​ជ័យជំនះ​លើ​ក្រុម​ខ្លាំង​ក្រៅ​ដី​ហើយ ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ីល Neymar JR. បាន​លើកឡើងថា​ក្រុម​របស់​ខ្លួន​កំពុងតែ​ផ្តោតអារម្មណ៍​ទៅលើ​ការប្រកួត​ដែល​នៅ​សេសសល់ ក្នុង​ក្រប ខណ្ឌ​កំពូល Laliga និង​មិន​ខ្វល់​ពី​ការដាក់​សម្ពាធ​របស់​ក្រុម​កំពូល​តារាង Real Madrid នោះទេ​។​

យោងតាម​ប្រភព​ពី Goal.com បាន​ដកស្រង់​នូវ​សំដី​កីឡាករ​ឆ្នើម Neymar ថា​៖ “​ពួក​យើង​មិន​បាន​គិត ពី​ក្រុម​ដទៃ​ទេ ហើយ​យើង​ត្រូវតែ​ខ្វល់ខ្វាយ​ពី​ខ្លួនឯង​វិញ​។ គូ​ប្រជែង​របស់​យើង​ត្រូវតែ​ប្រឹងប្រែង​ទៅ បើ​មិន​អីចឹង​ទេ​គឺ​ពួកគេ​នឹងរង​បរាជ័យ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ពេល​ក្រុម​ទទួលបាន​ជ័យជម្នះ ពួក​យើង​ដឹង​ថា​វា​ពិបាក ប៉ុន្តែ​ចូលរួម​អបអរសាទរ​សម្រាប់​បី​ពិន្ទុ​នេះ​។​”

​ងាក​ទៅ​ក្រុម​ស្តេច​ស Real Madrid វិញ​ក៏​មិន​អោយ​ថ្លោះធ្លោយ​នោះ​ដែរ​ដោយ​បាន​ទៅ​សួរ​សុខ​ទុក ម្ចាស់ផ្ទះ​នាវា​ពណ៌​លឿង Villarreal នឹង​ទទួលបាន​ជ័យជំនះ​ក្នុង​លទ្ធផល ៣-២ យ៉ាង​លំបាក​ដូចគ្នា​៕ ដោយ៖ អ៊ុំ កុសល


ព័ត៌មានផ្សេងទៀត