បន្ទាប់​ពី​ចាញ់​ក្រុម​កញ្ជ្រោង Leicester City ក្រុម​ហង្ស​ក្រហម Liverpool ទទួលរង​ប្រតិកម្ម​ខ្លាំង​

28/02/2017 - Views:128

​រឿងរ៉ាវ​ដែល​មិន​នឹកស្មាន​ដល់​កើតមានឡើង​សំរាប់​ក្លឹប​ហង្ស​ក្រហម Liverpool បន្ទាប់ពី​ក្រុម​មួយ​នេះ បាន​រង​បរាជ័យ​នៅ​ទឹកដី King Power Stadium របស់​ក្រុម Leicester City ក្នុង​លទ្ធផល ៣-១​។​

​អ្នកគាំទ្រ​ក្រុម Liverpool ជាច្រើន​មិន​អាច​ទ្រាំ​នឹង​កំហឹង​របស់​ខ្លួន​បាន​ទេ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​ខ្លួន បាន​ចាញ់​ក្រុម​កញ្ជ្រោង Leicester City ដោយ​មាន​ចេតនា​ចង់​បណ្តេញ​លោក Jurgen Klopp ចេញពី​អ្នកចាត់ការ​មិនអោយ​ដឹកនាំ​បន្តទៀត​។​


ស្របពេល​ជាមួយគ្នានេះ​ដែរ​នាយក​ប្រតិបត្តិ CEO ចាស់​លោក Lan Ayre ត្រូវបាន​ដកចេញ​ភ្លាមៗ ជំនួស​ដោយ​បុរស​អ្នកជំនួញ​សញ្ជាតិ​អង់គ្លេស​លោក Peter Moore ដែល​ក្លឹប​បាន​តែងតាំង​ជា នាយក​ប្រតិបត្តិ CEO ថ្មី​សំរាប់​ក្លឹប Liverpool​។​


ការប្រកាស​តែងតាំង​នាយក​ប្រតិបត្តិ CEO ថ្មី​នេះ​វា​ជា​មូលហេតុ​ពិត​ណាស់​ដោយសារ​តែ​ក្លឹប ហង្ស​ក្រហម Liverpool បាន​ប្រកួត​ចាញ់​ក្រុម​កញ្ជ្រោង Leicester City នឹង​មើលឃើញ​ពី​ការធ្លាក់ ទម្រង់​លេង​ក្នុង​៥​ប្រកួត​ចុងក្រោយ​៕ ដោយ​៖ អ៊ុំ កុសល​

 

ព័ត៌មានផ្សេងទៀត