គ្រូ​ស្ករ​គ្រាប់ Everton ចិញ្ចឹមចិត្ត​ចង់បាន​អតីត​កីឡាករ​របស់ខ្លួន​មកកាន់ Goodision Park វិញ​

01/03/2017 - Views:128

ការមកដល់​របស់​លោក Jose Mourinho មកកាន់​ទឹកដី​បិសាច​ក្រហម Manchester United បានធ្វើ អោយ​កៅអី​១១​ដំបូង​របស់​ប្រធាន​ក្រុម Wayne Rooney មិន​ឋិតថេរ​នោះឡើយ​។​

Rooney មួយរយៈ​ធំ​ចុងក្រោយ​នេះ​មិន​បាន​បង្ហាញ​ជម្រើស​ដំបូង​នោះ​ទេ ទាំង​ក្នុង​ក្របខ័ណ្ឌ Engish Premier League និង​ពានរង្វាន់​ផ្សេងៗ​។ Jose Mourinho ហាក់​មាន​ចេតនា​មិនសូវ​ជឿទុកចិត្ត​ទៅ លើ Wayne Rooney​។​

កត្តា​ទាំងនេះហើយ​មាន​ពត៌មាន​ជាច្រើន​បាន​និយាយថា​ប្រធាន​ក្រុម​ដែល​មិន​បាន​ធានារ​កៅអី​១១​នាក់ រូបនេះ​មាន​ការចាប់អារម្មណ៍​ពី​លី​ក​កំពូល​ចិន​ចំពោះ​ការផ្ទេរ​រូបគេ​។ ស្រប​ពេល​នេះ​ដែរ​គ្រូបង្វឹក​ក្រុម ស្ករ​គ្រាប់ Everton លោក Ronald Koeman មាន​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​អតីត​កីឡា​របស់​ក្លឹប​គឺ Wayne Rooney​។​

លោក Ronald Koeman បាន​បញ្ជាក់​ប្រាប់​សារពត៌មាន​កីឡា Sky Sport យ៉ាង​ជឿ​ជាក់ច្បាស់​ថា​៖ ខ្ញុំ​ជឿថា​ប្រធាន​ក្រុម​បិសាច​ក្រហម Man United កីឡាករ Rooney និង នៅតែ​ចង់​លេង​នៅ​ក្លឹប លំដាប់​កំពូល និង​នៅ​ជាមួយ​ក្លឹប​នៅ​ក្របខណ្ឌ Engish Premier League ជានិច្ច​។​

លោក Ronald Koeman ចង់​សង្កត់ធ្ងន់ថា​៖ ក្លឹប​ដែល​លោក​កំពុង​ដឹកនាំ​គឺ Everton ដែល​ជា​កន្លែង Rooney ធ្លាប់​លូតលាស់​ចេញពី​ថ្នាល​យុវជន​របស់​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ Goodision Park តាំងពី​ឆ្នាំ 2002 នៅតែ​មើលឃើញ​ពី​គុណ​ស​ម្ប​តិ្ត​របស់​កីឡាករ​ឆ្នើម​រូប​នេះ ដូចពេលមុន​ផ្ទេរ​ទៅ បិសាច​ក្រហម Man United នា​ឆ្នាំ 2004 នោះ​អញ្ចឹង​ដែរ​។​

អ្នកចាត់ការ​សញ្ជាតិ​ហុ​ល្លង់​រូបនេះ​បានបញ្ជាក់​ថា Everton នឹង​បើកទ្វារ​ស្វាគមន៍​អតីត​កីឡាករ​របស់ខ្លួន Wayne Rooney គ្រប់ពេល​បើ​សិន​រូប​គេ​ចង់​លេង​នៅ​ទីនោះ​សារជាថ្មី ហើយ​លោក​ក៏​បាន​និយាយទៀតថា ក្នុង​ការគិត​របស់លោក Rooney គឺជា​កីឡាករ​ដែល​អាច​ធ្វើឲ្យ Everton ខ្លាំង​ជាង​មុន​។ Rooney បាន​ចាកចេញ​ពី Everton ទៅ Manchester United កាលពី​ឆ្នាំ​២០០៤ ក្នុងតម្លៃ ២៤​លាន​អឺរ៉ូ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត