គ្រូបង្វឹក​ថ្មីក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចេញ​ជា​ផ្លូវកា​រហើយ​

02/03/2017 -  154

ការ​ទន្ទឹម​រង់ចាំ​ថា​តើ​នរណា​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ចេញ​ជា​ផ្លូវកា​រហើយ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​សម្រេច​តែងតាំង​លោក Leonardo Vitorino ជា​គ្រូ​ជម្រើស ជាតិ​កម្ពុជា​។​

តាមរយៈ​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ជាច្រើន​បានដាក់​ការសង្ស័យថា​អាច​អតីត​គ្រូបង្វឹក​ចាស់ Lee Tae Hoon នឹង​បន្ត​ការដឹកនាំ ឬ​អាច​អតីត​គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គ​រលោក ប្រាក់ សុវណ្ណារ៉ា ជា​អ្នក​ចូល​ជំនួស​។​

យ៉ាងណាមិញ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​តែងតាំង​លោក Leonardo Vitorino ជា​ផ្លូវការ បន្ទាប់​ពី​លោកគ្រូ Lee Tae Hoon អស់​កុងត្រា​។​

គ្រូបង្វឹក​ថ្មី​លោក Leonardo Vitorino មាន​ជោគជ័យ​យ៉ាង​ច្រើន​ផងដែរ​ក្នុង​វិស័យ​ជា​គ្រូបង្វឹក ដោយ​លោក​ធ្លាប់​បាន​ដឹកនាំ​ក្រុម​ជើងឯក​ឡាវ Lanexang ធ្លាក់​មក​កាន់​ទឹកដី​កម្ពុជា​ដោយ​បាន​យកឈ្នះ ក្រុម​បឹងកេត​អង្គរ ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ពានរង្វាន់ Toyota Mekong Club Championship។ ហើយ​លោក​បាន​ដឹកនាំ​ក្រុម Lanexang បំបាក់​ជើង​ខ្លាំង Buriram United របស់​ថៃ​ក្នុង​ទឹកដី ១-0 ផងដែរ​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត