Carlo Ancelotti នៅតែ​ព្រមាន​កូនក្រុម​កុំ​ប្រហែល ចំណែក Arsene Wenger នៅតែ​មាន​សង្ឃឹម​

07/03/2017 -  158

យោង​តាម​សារពត៌មាន Channel NewsAsia បានអោយដឹង​ថា​នៅ​រាត្រី​រំលង​អាធា​ត្រ​នេះ​នឹង​មាន​ការ ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​រវាង​ក្លឹប​កាំភ្លើង​ធំ Arsenal នឹង​បើកទ្វារ​កីឡាដ្ឋាន Emirates ស្វាគមន៍​ភ្ញៀវ​ជើង ខ្លាំង Bayern Munich​។ ដោយ​បាន​និយាយថា​នេះ​ជា​ការប្រកួត​ដ៏​ក្តៅ​មួយ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​បាន​ចាញ់ ក្លឹប Liverpool ក្នុង​ក្របខ័ណ្ឌ League និង​ចាញ់ Bayern ម្តង​រួចមកហើយ​យ៉ាង​ចាស់ដៃ​នៅ​ទឹកដី អាល្លឺម៉ង់ ៥-១ ក្នុង​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ Champions League​។​

នេះ​ជា​ហេតុផល​មួយ​ដែល​ក្រុម​អង់គ្លេស​មួយ​នេះ​ត្រូវតែ​ជំនះ​អោយបាន​យប់​នេះ ដើម្បី​រើខ្លួន​ពី​ការធ្លាក់ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជា​បន្តបន្ទាប់ និង​ដើម្បី​កុំ​អោយ​រង​សំពាធ​ពី​អ្នកគាំទ្រ​ក្រោម​ហេតុផល​ដែល Arsenal ចាញ់​ក្លឹប​ធំៗ​។​

ងាក​ទៅ​លោក Carlo Ancelotti ដែលជា​គ្រូបង្វឹក​បាន​ធ្វើការ​ព្រមាន​ដល់​កូន​ក្រុម Bayern Munich ថា ទោះបី​យើង​ឈ្នះ​ក្នុង​ដី​គ្រាប់​បាល់​ច្រើន​ក៏ដោយ ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ព្រោះនេះ​ជា​ការប្រកួត Champions League វា​អាច​នឹង​មាន​ការប្រែប្រួល​គ្រប់ពេលវេលា​។

ចំណែក​លោក Arsene Wenger បាន​ទទួលស្គាល់​ការបរាជ័យ​ជា​បន្តបន្ទាប់​របស់​ខ្លួន ហើយ​នៅ​រាត្រី Arsenal នឹង​ប្រឹងប្រែង​តាម​ដែល​អាច​ធ្វើទៅបាន​នៅ​ទឹកដី​របស់​ខ្លួន​ដើម្បី​កុំអោយ​អ្នកគាំទ្រ​ខកចិត្ត​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត