ការមកដល់​របស់​លោក Leonardo Vitorino កីឡាករ​ទាំងអស់​ត្រូវ​តែ​មាន​បេះដូង​ចង់​លេង​បាល់​ពិតៗ​

08/03/2017 -  170

​បន្ទាប់ពី​លោក Leonardo Vitorino មក​កាន់​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជា​ផ្លូវការ រួចមក លោក​និង​ក្រុមការងារ​កំពុង​តែ​សំលឹង​រកមើល​កីឡាករ​ណា​ដែល​ល្អ​និង​មាន​សមត្ថភាព​ដើម្បី កោះហៅ​ចូល​ក្រុម​នឹង​ធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នាពេលខាងមុខ​ផងដែរ​។​

​ជាមួយគ្នានេះ​ដែរ​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រាប់​អត្ត​ព​លិក ដែល​នឹង​ត្រូវ​ចូល​ក្រុម​ជម្រើស​ជាតិ និង​កីឡា​ថ្នាល​ទាំងអស់​ក្នុង​ឆ្នាំ​២០១៧​នេះ​សូម​កុំ​យក​ពេលវេលា ហ្វឹកហាត់​ជា​ពេល​កម្សាន្ត​គឺ​ត្រូវ​ខំ​ប្រឹង​ហ្វឹកហាត់ ដើម្បី​ពង្រឹង​សមត្ថភាព​ឆ្ពោះទៅ​រក​ការ​ឈ្នះ​មេដាយ​នៅ លើ​ឆាក​អន្តរជាតិ​។​

នាពេល​បច្ចុប្បន្ន​នេះ​កីឡាករ​បាល់ទាត់​កម្ពុជា​នី​មួយៗ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​បង្ហាញ សមត្ថភាព​របស់​ខ្លួន​ក្នុង​ក្លឹប​រៀងៗ​ខ្លួន​ព្រោះ​ដើម្បី​បាន​ជាប់​ជា​ជម្រើសជាតិ ស្របពេល​ដែល​លី​ក​កំពូល កម្ពុជា​កំពុងដំណើរការ​។​

យ៉ាងណាមិញ​លោក Leonardo Vitorino សញ្ជាតិ​ប្រ​ស៊ីល​បាន​នឹង​កំពុងតែ​តាមដាន​រាល់​ការប្រកួត របស់​ក្លឹប​នី​មួយៗ​ក្នុង​លី​ក​កំពូល​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​បាន​និយាយទៀតថា​នឹង​ខិតខំ​ប្តេជ្ញា​យកចិត្តទុកដាក់​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន​នា​ពេល​ខាងមុ​ខ​។ គ្រូបង្វឹក​រូបនេះ​បន្ថែមទៀតថា លោក​នឹង​ព្យាយាម​តាមដាន​រាល់​សកម្មភាព​របស់​កីឡាករ​ជម្រើសជាតិ​គ្រប់រូប ទាំង​នៅ​តាម​ក្លឹប​តាម​ទីលាន​កំពុង​ហ្វឹកហាត់ ដើម្បី​ស្វែងរក​កីឡាករ​ល្អ ដែល​មាន​បេះដូង​ចង់​លេង​បាល់​ពិតៗ​។ លោក​មិន​ចង់ឃើញ​កីឡាករ​របស់លោក​ដើរ​នៅ​លើ​ទីលាន​កំពុង​ប្រកួត​ឡើយ កីឡាករ​របស់លោក​ត្រូវតែ​រត់​ជាដាច់ខាត​ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត