ក្លឹប​យក្ស​អាមេរិក LA Galaxy អោយ​ថ្លៃ​ពលកម្ម​ដល់ Zlatan Ibrahimovic ខ្ពស់​បើ​រូប​គេ​ចង់​មក​

09/03/2017 -  184

​ខ្សែប្រយុទ្ធ​វ័យ​ចំនាស់​ដែល​តែងតែ​បញ្ចេញ​ចង្គូម​នៅ​លីគ​កំពូល​អង់គ្លេស Zlatan Ibrahimovic នៅពេលនេះ​គឺ​កំពុង​មាន​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លឹប​នៅ​លី​ក​កំពូល​អាមេរិក LA Galaxy​។​

លោក Curt Onalfo អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប LA Galaxy បាន​និយាយថា​៖ លោក​នឹង​ឲ្យ​ថ្លៃ​ពលកម្ម​ដល់ Zlatan Ibrahimovic ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លី​គ​កំពូល​អាមេរិក MLS បើសិនជា​រូបគេ​ព្រម​ទៅ​លេង​នៅ​ទីនោះ​រដូវ​កាល​ក្រោយ​។​

​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​សញ្ជាត្តិ​ស៊ុយអែត​រូប​នេះ​ឈាន​ចូល​វ័យ​៣៥​ឆ្នាំ​ហើយ នឹង​បាន​ចុះ​កុងត្រា​លេង​ជាមួយ​ក្លឹប​បី​សាច​ក្រហម Man United ១​រដូវ​កាល​ប៉ុណ្ណោះ ហើយ​ស៊ុត​ចូល​បាន ២៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​កន្លងមក​។ កីឡាករ​រូបនេះ​ផ្ទេរ​ពី​ក្លឹប​បារាំង PSG ដោយ​មិន​មាន​តំលៃ​ខ្លួន​។​

យ៉ាងណាក៏ដោយ Ibrahimovic នៅ​មិនទាន់​សម្រេច​ពី​អនាគត​របស់​ខ្លួន​យ៉ាងណា​នោះ​ទេ​នៅពេលនេះ ដោយ​រូបគេ​កំពុងតែ​ផ្តោត​ការលេង​អោយ​ល្អ​នៅ Man U​។ តែ​ចំពោះ​ក្លឹប LA Galaxy នៅតែ​បើកទ្វារ រង់ចាំ​ទទួល Zlatan Ibrahimovic ជាមួយនឹង​តំលៃ​ខ្លួន​ខ្ពស់​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត