Leonardo Vitorino បាន​សម្រេច​ចេញ​ឈ្មោះ​កីឡា​ករទាំង​២៣​នាក់​ហើយ តែ​បាត់​កីឡាករ​ល្បីៗ​ចាស់ៗ​មួយចំនួន​ដែល​មិន​នឹកស្មាន​ដល់​

10/03/2017 - Views:128

ការមកដល់​របស់​លោក Leonardo Vitorino ដែល​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ថ្មី បាន​ចំរាញ់​យក​កីឡា​ចាស់​ថ្មី​ទាំង​២៣​នាក់​ជា​ផ្លូវការ​ហើយ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ និង​ពាន រង្វាន់​ផ្សេងៗ​។​

​ក្រោម​ការដឹកនាំ​របស់​បុរស​សញ្ជាតិ​ប្រេ​ស៊ីល​រូប​នេះ​គឺ​ពិតជា​មាន​ការផ្លាស់ប្តូរ​ច្រើន និង​មាន​ការបាត់បង់ សមាជិក​ល្អៗ​ចាស់​ខ្លះ​ផងដែរ ដែល​ធ្លាប់តែ​មាន​វត្តមាន​ជាមួយ​ក្រុម​ជម្រើសជាតិ​ជារឿយៗ​។​

ការ​មិន​មាន​វត្តមាន​កីឡាករ​ក្រុម​ជម្រើសជាតិ​ចាស់​រួមមាន សុខ សុវណ្ណ (​បឹងកេត​), ណុប តុលា (​ស្វាយរៀង​), ស៊ូ យ៉ា​ទី (​បឹងកេត​), នេន សុធា​រ័ត្ន (​ស្វាយរៀង​), ឈិន ឈឿន (​ការពារជាតិ​),  ………

នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៣​នាក់ ក្រោម​ការដឹកនាំ​របស់​លោក Leonardo Vitorino ៖

-​អ្នក​ចាំទីៈ អ៊ុំ សេរី​រត្ន​ន៍ (​ការពារជាតិ​), កែវ សុខ​សិលា (​ភ្នំពេញ​ក្រោន​), អោម ឧត្តម (​ស្វាយរៀង​)

-​ខ្សែការពារៈ កុក បូរី​ស (​ភ្នំពេញ​ក្រោន​),  ឆោម ពិសា (​ភ្នំពេញ​ក្រោន​), សឿ​យ វិសា​យ (​ស្វាយរៀង​), សរ ពិសិដ្ឋ (​ការពារជាតិ​), សឿត បារាំង (​ភ្នំពេញ​ក្រោន​), ពុំ តុលា (​ការពារជាតិ​), រស់ សំអឿន (​បឹងកេត​), សំអឿន ពិដោរ (​ស្វាយរៀង​)​។​

-​ខ្សែ​បំរើៈ ប៊ិន ធា​រី  (Krabi FC Thai) , ហូ​យ ផល្លី​ន (​ស្វាយរៀង​), ច្រឹង ពលរដ្ឋ (​ការពារជាតិ​), សុះ ស៊ូ​ហា​ណា (​ណាហ្គា​វើល​), ទិ​ត្យ ឌី​ណា (​ប៉ូលីស​) , ប្រាក់ មុន្នី​ឧត្តម (​ស្វាយរៀង​)​។​

-​ខ្សែ​ប្រយុទ្ធៈ ចាន់ វឌ្ឍនាកា (Fujieda MYFC Japan), អុល រ៉ាវី (​ប៉ូលីស​), ឃួន ឡា​បូ​រ៉ាវី (​បឹងកេត​), កែវ សុខ​ផេង (​ភ្នំពេញ​ក្រោន​), ឆេង ម៉េង (​ណាហ្គា​វើល​), និង សួង វិរៈ (​ណាហ្គា​វើល​)៕
​ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត