Floyd Mayweather និយាយថា Conor McGregor នៅស្ទើ​ណាស់ ហើយ​កុំ​និយាយ​ខ្យល់​

13/03/2017 - Views:128

អាចនិយាយបាន​ថា​វា​អាចជា​រឿង​បែប​ឌឺដង ឬ​មក​ពី​កីឡាករ​ប្រដាល់សកល​អន្តរជាតិ​ដែល​ប្រកាស​ថា ចូលនិវត្តន៍​ហើយ​នោះ​គឺ Floyd Mayweather មិន​ហ៊ាន​ទទួលស្គាល់​ការពិត ឬ​អាច​ថា​ជើង​ខ្លាំង​ដែល ជា​ម្ចាស់​ខ្សែក្រវាត់​វាយ​ក្នុង​ទ្រុង Conor McGregor មាន​អំនួត​ចង់​សាក​កណ្តាប់ដៃ​ជាមួយ Floyd​។​

យ៉ាងណា​ក៏ដោយ​នៅពេល​នេះ Floyd Mayweather បាន​និយាយ​ក្តែងៗ​ថា​៖ រូបគេ​បាន​ត្រៀម​ខ្លួន រួចរាល់​ហើយ​ក្នុង​ការជួប​ប្រកួត​ជា​មួយ​និង Conor McGregor តែ​អ្វី​ដែល​សង្កត់ធ្ងន់​នោះ​កីឡាករ ប្រដាល់​ស្បែក​ខ្មៅ​រូបនេះ​បាន​បន្ថែម​ថា​គឺ​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ទៅវិញ​ទេ​ដែល​មិន​ហ៊ាន វាយ​ជា​មួយ​រូប​ខ្លួន​។​

កាលពី​ប៉ុន្មាន​ខែ​មុន Conor McGregor ក៏​បាន​និយាយ​ដែរ​ថា គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំងអស់​អោយ​តែ Floyd ហ៊ាន​វាយ​ជាមួយ​រូបគេ ហើយ​រូបគេ​បាន​ត្រៀម​រួច​ហើយ​ដើម្បី​ជួប Floyd Mayweather​។​

យោង​តាម​គេហទំព័រ​មួយ​ដែល​មានឈ្មោះ​ថា FightHype.com បានអោយ​ដឹង​ដែរ​ថា កំពូល​ជើង​ខ្លាំង អាមេរិក​វាយ​មិនដែល​ចាញ់​រូបនេះ​បាន​និយាយ​ទៅកាន់ Conor យ៉ាង​ចាស់ដៃ​ថា​៖ Conor McGregor អ្នក​ឈប់​និយាយ​ខ្យល់​ទៀត​ទៅ វា​គ្មាន​បាន​ប្រយាជន៍​អី​ទេ​រូប​អ្នក​នៅស្ទើ​ណាស់​។ ប្រសិនបើ​អ្នក​ចង់ វាយ​ខ្លាំងណាស់​សូម​អោយ​វា​កើតមាន​តែ​ម្តង​ទៅ កុំ​គ្រាន់តែ​និយាយ​ចោល​។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​រូបអ្នក មិន​ចង់​វាយ​ជាមួយ​ខ្ញុំ​ទេ​ព្រោះ​អ្នក​នៅស្ទើ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត