Michael Essien អតីត​កីឡាករ Chelsea និង Real Madrid មកលេង​អោយ​ក្លឹប​នៅ​អាស៊ីអាគ្នេយ៍​

14/03/2017 -  180

តាម​ប្រភព​ពត៌មាន Dailymail និង​តាម​សារពត៌មាន​កីឡា​ឥណ្ឌូនេស៊ី​បានបង្ហាញ​ថា​កីឡាករ​កំលាំង​ខ្លាំង Michael Essien ដែល​ជា​អតីត​សមាជិក​ក្លឹប​តោ​ខៀវ Chelsea និង​ក្លឹប​ស្តេច​ស Real Madrid បាន​ចុះ​កុងត្រា​លេងឲ្យ​ក្រុម Persib Bandung នៅ​លី​គ​កំពូល​ឥណ្ឌូនេស៊ី Liga 1 រយៈពេល​១​ឆ្នាំ​នៅ​ថ្ងៃ​អង្គារ​នេះ​។​


កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិហ្គាណា​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​បាត់​មុខ​ពី​វិស័យ​បាល់ទាត់​មួយរយៈ​ដោយ មិន​មាន​ក្លឹប​បាល់ទាត់​លេង​អោយ​ពិតប្រាកដ​។ យ៉ាងណាមិញ​អ្វីដែល​គួរអោយកត់សំគាល់ កីឡាករ​រូប នេះ​បាន​បដិសេធ​មិន​ទៅ​លេង​នៅ​លី​គ​របស់​អូស្ត្រាលី​ទេ ដោយ​ជ្រើសរើស Persib Bandung របស់​ឥណ្ឌូនេស៊ី​វិញ​។​

ជា​ផ្លូវកា​រហើយ Michael Essien បាន​មក​ចូលរួម​ជាមួយ​ក្លឹប Persib Bandung ដែល​ជា​ក្រុម​មួយ​ខ្លាំង នៅ​ឥណ្ឌូនេស៊ី​។ ដោយ​ក្លឹប​នេះ​ធ្លាប់​ឈ្នះ​ពាន​លី​គ​កំពូល​ម្តង កាល​ឆ្នាំ​២០១៤ និង​ធ្លាប់​លេង​ពាន AFC Cup និង​ធ្លាប់​បាន​លេង​វគ្គ​ជម្រុះ​ពាន AFC Champions League កាល​ឆ្នាំ​២០១៥៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត