កីឡាដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) របស់​ក្លឹប​ក្រសួង​ការពារជាតិ​បាន​បំពាក់​បង្គោល​ភ្លើង សំរាប់​ប្រកួត​ពេលយប់ និង​ស្រប​តាម​ស្តង់ដា​របស់ AFC

16/03/2017 -  221

​នាពេល​បច្ចុប្បន្ន​នេះ​ក្លឹប​ក្នុង​លី​គ​កំពូល​កម្ពុជា​បាន​កើន​ដល់​១២​ក្លឹប​ហើយ ស្របពេល​ដែល​ក្លឹប​ខ្លះ​មាន កីឡាដ្ឋាន​ផ្ទាល់ខ្លួន និង​ក្លឹប​មួយចំនួនទៀត​មិនទាន់​មាន​នៅឡើយ​តែ​បាន​សហការណ៍​ជាមួយ​ក្លឹប​ដែល មាន​កីឡាដ្ឋាន​ផ្ទាល់​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​។​

យ៉ាងណាមិញ​បើ​និយាយ​ពី​កីឡាដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ដែល​ជា​ទឹកដី​របស់​ក្លឹប ក្រសួង​ការពារជាតិ​បាន​វិវត្តន៍​ទៅមុខ​ទៀត​ហើយ​បន្ទាប់​ពី​ដំឡើង​បង្គោល​ភ្លើង​រួចរាល់​ហើយ​នឹង​ធ្វើការ ប្រកួត​នៅពេល​យប់​បាន​ផង​ដែរ​។​

យោង​តាមផេក​ហ្វេស​បុកផ្លូវ​ការរប​ស់ទ័ព​បានអោយ​ដឹង​ដែរ​ថា​ក្លឹប​បាន​នឹង​ប្រកាស​គ្រោង​រៀបចំ​ការ ប្រកួត​ពេលយប់​នា​ចុង​ខែ​មីនា​នេះ រាល់​ការប្រកួត​ក្នុង​ដី​ទាំង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ Hun Sen Cup រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧​។​

​ដោយឡែក​លោក ខូវ ឆាយ អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ទ័ពបាន​អោយដឹង​ដែរថា​៖ យើង​កំពុងតែ​រួសរាន់ ពី​ការរៀបចំ​ដាក់​បង្គោល​ភ្លើង​នេះ ដើម្បី​អោយ​ទស្សនិកជន​ងាយ​ទស្សនារ​ប្រកួត​ពេលយប់​ដោយ​រំពឹងថា នឹង​រួចរាល់​នៅ​ចុង​ខែ​មីនា​នេះ​។​

ជាមួយគ្នានេះដែរ​អំពាវនាវ​អោយ​អ្នក​ដែល​ស្រលាញ់​បាល់ទាត់ ស្នេហា​វិស័យ​កីឡា​សូម​ចូលរួម​គាំទ្រ និង​ចូលរួម​ទស្សនា​អោយ​បាន​ច្រើន ដើម្បី​ជា​ចំណែក​មួយ​របស់​វិស័យ​បាល់ទាត់​និង​ជា​ការលើកទឹកចិត្ត ដល់​កីឡាករ គ្រូបង្វឹក​និង​ថ្នាក់ដឹកនាំ​ទាំងអស់​ផងដែរ​៕ ដោយ​៖ អ៊ុំ កុសល​

 

ព័ត៌មានផ្សេងទៀត