លោក ហ្វៀម រា​តា​ភូមិ មកដល់​ប្រទេស​កម្ពុជា​ហើយ​!

02/04/2017 -  206

​តារា​សម្តែង ដែល​មាន​ការគាំទ្រ និង​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ឯ​ប្រទេស​ថៃ លោក​ហ្វៀម រា​តា​ភូមិ តូ​គង់​ស័ព្ទ (Film Rattapoom Toekongsap) ដែល​ជា​តួឯក​ក្នុង​រឿង “​ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង​” នៅពេល​នេះ​មក​ដល់​កម្ពុជា​យើង​ហើយ​!

​នៅ​ថ្ងៃ​ទី​២ មេសា នេះ​លោក ហ្វៀម រា​តា​ភូមិ បាន​មកដល់​ទឹកដី​ដ៏​ស្រស់​ផូរផង់​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​សៀមរាប ក្រុង​សៀមរាប ដើម្បី​ចូលរួម​សម្តែង​ការប្រគុំ​តន្ត្រី​នៅ​រាត្រី​នេះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បងប្អូន​ដែល​ជា​អ្នកគាំទ្រ​របស់ ហ្វៀម រា​តា​ភូមិ នៅឯ​ខេត្ត​បាត់ដំបង​កុំ​ភ្លេច​ណា នឹង​ជួប​លោក ហ្វៀម រា​តា​ភូមិ នៅ​ថ្ងៃស្អែក​ផងដែរ​។​

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត