ស្នាដៃ​រួមគ្នា​ដំបូង​របស់ Ting Tong - និមិត្ត និង វណ្ណ ចេស្តា ស្តាប់​ហើយ​ស្លុង​ចិត្តក្នុងបទ សម្បត្តិ​រដ្ឋ​ខេមរា

20/04/2017 - Views:128

​បទ​ចម្រៀង​ដែល​លាយឡំ​ដោយ​ចង្វាក់ និង​ឧបករណ៍​ប្រពៃណី របស់​តារាចម្រៀង​វ័យក្មេង ទាំង​ពីរ​រូប គឺ​លោក Ting Tong - និមិត្ត និង វណ្ណ ចេស្តា ស្តាប់​ហើយ​ពិតជា​ធ្វើ​ឲ្យ​កូន​ខ្មែរ មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ស្នាដៃ​របស់​យុវវ័យ​សម័យថ្មី​ក្នុងពេល​បច្ចុប្បន្ន​។​


​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​រួមគ្នា​ដំបូង​របស់ Ting Tong - និមិត្ត និង វណ្ណ ចេស្តា ដែល​មាន​ចំណងជើង​ថា “​សម្បត្តិ​រដ្ឋ​ខេមរា​” និពន្ធ​ឡើ​ជាបទ​គោលនៅ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត និង ក្បួន​ដង្ហែ​សម្បត្តិ​រដ្ឋ​ខេមរា ដែល​រៀបរាប់​ពី​ភាពរុងរឿង សម្បូរបែប និង ភាព​អស្ចារ្យ​នៃ​អាណាចក្រ​វប្បធម៌​ខ្មែរ​។ សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ចូលចិត្ត​រសជាតិ​ថ្មី​នៃ​ចម្រៀង​មួយ​បទ​នេះ​។​
 
​ដោយ​បទ​ចម្រៀង “​សម្បត្តិ​រដ្ឋ​ខេមរា​” ផ្តោត​សំខាន់​បំផុត​ទៅលើ​ការរៀបរាប់ ពី​សម្បត្តិ​អរិយធម៌​ដ៏​យូរលង់​របស់​ប្រទេស​កម្ពុជា​។​

​តោះ​ចង់ដឹងថា “​សម្បត្តិ​រដ្ឋ​ខេមរា​” មាន​អត្ថន័យ​យ៉ាងណា ទៅ​ស្តាប់ទាំងអស់គ្នា​៖

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត