“​កែវភ្នែក​” បទ​ថ្មី​របស់ សាយ ក្នុង​សៀវភៅ One Mission ស្តាប់​ហើយ​អន្ទង​អារម្មណ៍​អ្នក​ស្តាប់​

01/05/2017 - Views:128

​បទ​ចម្រៀង​មួយ​បទ​ក្នុងចំណោម​បទ​ចម្រៀង​ផ្សេងទៀត​នៅក្នុង​សៀវភៅ "​បេសកកម្ម​មួយ​" ឬ "One Mission" ដោយ​មាន​ចំណងជើង​ថា “​កែវភ្នែក​” បាន​ចេញ​ជា​ផ្លូវកា​រហើយ ក្រោយពី​មាន​ការទន្ទឹងរង់ចាំ​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​។​

“​កែវភ្នែក​”  គឺជា​ការបកស្រាយ​ដោយ​តារាចម្រៀង Original កូនកាត់​ឡាវ លោក សាយ ម្ចាស់​បទ “​ង​ប់ង​ល់​”​។​
 
​បទ​ចម្រៀង​បែប​មនោសញ្ចេតនា ដែល​ហាក់បីដូច​ជា​បង្កប់​នូវ​អត្ថន័យ​ស្នេហា​មួយ​ដែល​កំពុងតែ​ជួប​ឧបសគ្គ ប៉ុន្តែ​គូរ​ស្នេហ៍​មួយគូរ​នេះ ក៏​នៅតែ​បន្ត​ស្នេហា​មួយ​នេះ​។​

​បទ​ចម្រៀង​មួយ​បទ​នេះ គឺជា​និពន្ធ​ឡើង​ដោយ​លោក សាយ និង​លោក​ម៉ានិត ដែល​ជា​អ្នកនិពន្ធ​សៀវភៅ "​បេសកកម្ម​មួយ​" One Mission ផ្ទាល់​។ 

​ចង់ដឹងថា “​កែវភ្នែក​” ដែ​ជា​ការបកស្រាយ​របស់​លោក សាយ ស្តាប់​ហើយ​អាច​អន្ទង​ឲ្យ​ប្រិយមិត្ត​ហូរ​ទឹកភ្នែក​បាន​ដោយ​របៀប​ណា​នោះ នាំគ្នា​ទៅ​ស្តាប់​ទាំងអស់គ្នា​៖
​ដោយ​៖ ណា​តា​


ព័ត៌មានផ្សេងទៀត