រឿង​​ភាគ​ដែល​ តាក់​ម៉ា ​​សម្ដែង​​ជា​តួឯក​ ចាប់ផ្តើម​​ក្រុង​ពាលី​​ចេញ​​ថត​ហើយ!​

19/06/2017 - Views:128

​ក្រោយ​ធ្លាយ​ដំណឹង​ថា តាក់​ម៉ា​ត្រូវ​​គ្រង​ដំណែង​​ជា​តួឯក​​ក្នុង​ភាពយន្ត​​ថ្មី​មួយ កាល​ពី​ថ្មីៗ​នេះ​រួច​មក ឥលូវ​នេះ​ខ្សែភាពយន្ត “​ប្រអប់​សំបុត្រ​ចោល​ទុក្ខ​” របស់​ផលិត​កម្ម​គិ​លិស​ក្តិគា​រ៉ា​ភាពយន្ត បាន​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​ចាប់ផ្តើម​ចេញ​ថត​ហើយ​។​

រឿង​នេះ​មាន​ចំនួន​១៣០​ភាគ ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍ My TV នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ប្រអប់​សំបុត្រ​ចោល​ទុក្ខ ជា​ភាពយន្ត​ថ្មី​មួយ រួម​សម្តែង​ដោយ​កញ្ញា តាក់​ម៉ា ជា​តួឯក​ស្រី លោក ញ៉ែម សុគន្ធ កញ្ញា ផាន់ ផាត់​ណា លោក​បឺរី កញ្ញា ឌី សូនី​តា និង​តារា​ប្រុស​ស្រី​ល្បីៗ ជាច្រើនរូប​ទៀត​។​

គួររំលឹកថា វត្តមាន​ជាថ្មី​ម្តង​ទៀត​​របស់​តារាចម្រៀង តាក់​ម៉ា ក្នុង​ភាពយន្ត​ថ្មី​នេះ បានធ្វើឱ្យ​​ទស្សនិកជន ជាច្រើន​មាន​អារម្មណ៍​​អន្ទះសា និង​កំពុងតែ​ទន្ទឹង​រង់ចាំ​ទស្សនា​ផងដែរ​។ ការទន្ទឹងរង់ចាំ ការមកដល់​​នៃ​ខ្សែ​ភាពយន្ត​នេះ ក៏​ព្រោះតែ​ទស្ស​និក ចង់​ឃើញ​ទេពកោសល្យ​​នៃ​ការសម្តែង​ជា​តួឯក​​របស់ តាក់​ម៉ា ស្របពេល​ដែល​អ្នកគាំទ្រ​​ភាគច្រើន​​ដឹង​ត្រឹម​ថា តាក់​ម៉ា គ្រាន់តែ​ជា​​តារាចម្រៀង និង​អ្នកដឹកនាំ​សម្តែង​ប៉ុណ្ណោះ។​

ភាពយន្ត “​ប្រអប់​សំបុត្រ​ចោល​ទុក្ខ​” នឹង​មាន​ការធ្វើ​សន្និសិទ្ធកាសែត នៅ​រោងកុន ផ្សារ​ទំនើប​អ៊ី​អន នា​ល្ងាច​នេះ វេលា​ម៉ោង​៤​ផងដែរ​៕

ដោយ៖ រី ឧត្តម

ព័ត៌មានផ្សេងទៀត