មិនធម្មតា! សន្និសីទសារព៌ត័មាន “ប្រអប់សំបុត្រចោលទុក្ខ” ចូលរួមសុទ្ធសឹងតែតារាសម្តែងមានពេទ្យកោសល្យ

19/06/2017 - Views:128

ក្រោយពីក្រុងពាលីរួចរាល់ នៃការចាប់ផ្តើមថតនូវខ្សែភាពយន្តភាគខ្នាតធំដែលមាន ចំណង ជើង ថា “ប្រអប់សំបុត្រចោលទុក្ខ” កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនានេះ នៅឯរោងកុន Major Cineplex ផ្សារទំនើបអេអនមានការបើកនូវសន្និសីទសារព៌ត័មាន នៃការចាប់ផ្តើមថតនូវ ខ្សែ ភាពយន្តភាគខ្នាតធំនេះផងដែរ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃដដែល។

សន្និសីទសារព៌ត័មាននេះ ក៏មានការអញ្ចើញចូលរួមជាច្រើនពីសំណាក់តារាសម្តែង តារា ចម្រៀង អ្នកនិពន្ធ និងអ្នកដឹកនាំនៅក្នុងខ្សែភាពយន្តភាគខ្នាតធំ “ប្រអប់សំបុត្រចោល ទុក្ខ”។

នៅក្នុងនោះ ឃើញមានវត្តមានដូចជា តារាចម្រៀងកញ្ញា តាក់ម៉ា ដែលជាតួឯក​ និង ជាអ្នក និពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធផ្សេងៗទៀត លោក ញ៉ែម សុគន្ធ លោក ហេង នូរ៉ាក់កក្កដា កញ្ញា ផាត់ ផាន់ណា កញ្ញា ឌី​ សុនីតា លោក Tommy  កញ្ញា Jessica រ៉ូប៊ី និងតារា សម្តែង ជាច្រើនរូបទៀតផងដែរ។

កញ្ញា​ សួង ស៊ីណា អ្នកដឹកនាំសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្នាតធំ “ប្រអប់សំបុត្រចោលទុក្ខ” បានមានប្រសាសន៍ក្នុងការបើកសន្និសីទសារព៌ត័មាននេះថា៖ “នៅក្នុងរឿង “ប្រអប់សំបុត្រ ចោលទុក្ខ” នេះគឺជារឿងបែប series ដែលមាន៥រឿងធំៗ  ដែលមានទំនាក់ ទំនងគ្នារហូត ប៉ុន្តែនៅក្នុងសាច់រឿងទាំង៥នេះ គឺមានភាពខុសប្លែកពីគ្នាដោយឆ្លុះ បញ្ចាំងពីមនោសញ្ចេតនា ផ្អែមល្ហែម កំសត់ស្រក់ទឹកភ្នែក កំប្លែង គ្រប់រសជាតិទាំងអស់ ហើយអ្វីដែលពិសេសនៅ ក្នុងសាច់រឿងនេះ គឺបានដកស្រង់ពីខ្សែជីវិតពិតក្នុងសង្គម ដូច្នេះវាអាចនឹងត្រូវនឹងសាច់រឿង របស់អ្នកទស្សនាផងដែរ។”

កញ្ញា សួង ស៊ីណា បានបន្ថែមទៀតដែរថា “នៅក្នុងរឿង “ប្រអប់សំបុត្រចោលទុក្ខ” គឺសុទ្ធសឹងតែចូលរូមសម្តែងដោយតារាសម្តែងដែលមានសមត្ថភាព ហើយការសម្តែងរបស់គាត់សុទ្ធសឹងតែចេញពីបេះដូង ចេញពីការស្រឡាញ់ ហើយកញ្ញាសង្ឃឹមថានៅពេលខ្សែភាពយន្តននេះបានដាក់បញ្ចាំង នូវធ្វើឲ្យអ្នកទស្សនានឹងទទួលបានអារម្មណ៍នេះដូចគ្នា”។

គួរបញ្ជាក់ផងដែរថា រឿង​នេះ​មាន​ចំនួន​១៣០​ភាគ ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍ My TV នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត