សេម ត្រៀម​បញ្ចេញស្នាដៃ​ថ្មី​របស់​ខ្លួនជាច្រើនបទ ​ក្នុង TMS

13/07/2017 -  437

​បច្ចុប្បន្ន សេម ជា​តារា​ច្រៀង​ប្រុស​មួយរូប ក្នុង​ក្រុមហ៊ុន TMS ដែលមាន អ្នកនាង យុ​គ ចិន្ដា ជា​នាយក​ប្រតិ​ប​ត្ដិ​។ TMS  ដែលជា​ក្រុមហ៊ុន​មួយ បង្កើតឡើង​ដើម្បី ជួយ​ស្វែងរក ការងារ អោយ​ដល់​សិល្បះករ សិល្បះ​ការនី​នៅ​កម្ពុជា​។

​បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ ការ​ត្រឡប់មក​សា​ជា​ថ្មី​នេះ  សេម​មាន​បទ​ចម្រៀង Original Song ជាច្រើន​បទ ដែល​ហ្នឹង​គ្រោង​ចេញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​គួរ​រំលឹង​ផងដែរ​ថា​៖ សេម ជា​អតីតៈ​តារា​ចម្រៀង​ប្រុសជួរមុខមួយរូប ក្នុង​ផលិតកម្ម Bigman ដែល​ទទួល​បាន​ការ គាំទ្រ​ខ្លាំង តាមរយៈ​បទ ៖« ដកដង្ហើម​ដើម្បើ​ស្រឡាញ់​អូន » « អស់សិ​ទ្ឋ​ថែអូន​» «​ត្រឹម​បារម្ភ​ពី​អូន​ក៏​បង​អស់ចិត្ត » …..​ល​……​។  ដូច្នេះ អ្នកដែលគាំទ្រ លោក សេម កុំភ្លេចបន្ដនៅស្នាដៃថ្មីរបស់គាត់ តាមរយៈបទចម្រៀង Original Song ជាច្រើនបទ ក្នុង ក្រុមហ៊ុន TMS ៕

 ជួប វត្ដី​

ព័ត៌មានផ្សេងទៀត