ស្នាដៃ​បច្ចេកវិទ្យា​អស្ចារ្យ​ដែល​មិន​មាន​កាលពី​១០​ឆ្នាំមុន

20/07/2017 - Views:65


​ពិ​ភព​លោក ពិតជា​មាន​ភាពខុសគ្នា​ខ្លាំង​ខ្លាំង​មែនទែន​បើ​ធៀប​នឹង​ពេលវេលា​កន្លង​ទៅ​កាលពី​ជាង ១០​ឆ្នាំមុន​។ មួយ​ទសវត្ស​មុន អ្នក​មិនអាច​ប្រើប្រាស់​សេវា Uber នៅលើ​ទូរ​ស័ព្ទ​ដៃរ​បស់​អ្នក ឡើយ​។   ហើយអ្នកក៏មិនអាចស្វែងរកគេហទំព័រតាមរយៈ Google Chrome និងមិនអាចជួល កន្លែងស្នាក់តាម Airbnb បានដែរ។ផលិតផល និងសេវាកម្មអស្ចារ្យមួយចំនួន បានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ     ចុងក្រោយ ខ្លះ៥ ទៅ៨ឆ្នាំ។


ស្នាដៃទាំងនោះមានបង្ហាញនៅខាងក្រោមនេះ៖

The iPad​

​លោក Steve Jobs បាន​បង្ហាញ​ផលិតផល​iPad កាលពី​៧​ឆ្នាំមុន​។ លោក​ថែមទាំង​បាន​ចាត់ ទុក​ថា​iPad ជា​ផលិតផល​ថ្មី ដែល​នាំ​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ថ្មី​ដែល​អ្នកប្រើប្រាស់​មិន​ធ្លាប់ បាន​ជួប​។ 

២ Google Chrome​


​Google បាន​ណែនាំ​កម្មវិធី Chrome របស់​ខ្លួន​កាលពី​ថ្ងៃ​១​កញ្ញា​ឆ្នាំ​២០០៨​។ 

​៣ Snapchat​


​Snapchat ចាប់ផ្តើម​ដំបូង​នៅលើ App Store កាលពី​រដូវ​រងារ​ឆ្នាំ​២០១១​។ រយៈពេល​៦​ឆ្នាំ ក្រោយ Snapchat បាន​ក្លាយជា​ក្រុមហ៊ុន​សាធារណៈ​មាន ទឹកប្រាក់​១៨​ពាន់​ពាន់​លាន ដុល្លារ​អាមេរិក​។​

​៤ Airbnb​


ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០០៨ ជា​វេទិកា​អន​ឡាញ​មួយ​សម្រាប់​ដាក់​ជួល​កន្លែង​ស្នាក់នៅ ឬ​ងាយស្រួល​ក្នុង​ការ​កក់​កន្លែង​ស្នាក់នៅ​ថ្លៃៗ​។ រយៈពេល​៩​ឆ្នាំក្រោយ​Airbnb បាន​ផ្តល់​ផល ចំណេញ និង​មានតម្លៃ​៣១​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។ 

៥. Spotify​


​Spotify ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០០៨ នៅ​ទីក្រុង​ស្តុក​ខូ​ល ប្រទេស​ស៊ុយអែត​។ រយៈពេល​៩​ឆ្នាំ ក្រោយ Spotify មាន​អ្នកប្រើប្រាស់​សកម្ម​នៅ​ទូទាំង​ពិ​ភព​លោក​១៤០​លាន​នាក់​។​

​៦. Oculus​


​Oculus VR ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​។ នៅ​ឆ្នាំ​២០១៤ ស្ថាប និក​លោក Palmer Luckey បាន​លក់ Oculus ទៅអោយ Facebook ក្នុងតម្លៃ​២​ពាន់​លាន ដុល្លារ​អាមេរិក​។

៧ Instagram

Instagram ចាប់ផ្តើម​ដំបូង​នៅ​ខែតុលា​ឆ្នាំ​២០១០​។ នៅ​ថ្ងៃ​ទីមួយ មាន​អ្នក​ចូល​ទៅ​ប្រើប្រាស់ ២៥០០០​នាក់ ។ នៅពេល​នេះ Instagram មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំថ្ងៃ​២០០​លាន​នាក់​។

​៨. Android


នៅពេល​បច្ចុប្បន្ន​នេះ មាន​ឧបករណ៍​២​ពាន់​លាន ដំណើរការដោយ​កម្មវិធី Android​។

​៩ 4G

​4G គឺជា​ជំនាន់​ទីបួន​នៃ​បច្ចេកវិទ្យា​ទូរ​គមនាគ​មន៍​ច​ល័​ត​។ បណ្តាញ​នេះ បាន​សន្យា​នឹងធ្វើ អោយ​អ៊ី​ន​ធើ​ណែ​ត​ច​ល័​ត ដំណើរការរ​ហ័​ស និង​កាន់តែ​ប្រសើរ​។ 

​១០ Uber

Uber បាន​ផលិតឡើង​នៅ​ខែ​មីនាឆ្នាំ​២០០៩ ជា​សេវាកម្ម​រ​ថយ​ន្ត​ខ្មៅ​មួយដែល ហៅថា UberCab​។ មកដល់​ពេល​នេះ​អាជីវកម្ម​របស់ Uber នៅតែ​រីកចម្រើន​។​

ព័ត៌មានផ្សេងទៀត