iPhone 8 នឹងចេញលក់តាមកាលកំណត់

20/07/2017 - Views:98

តើពេលណា iPhone 8 ចេញលក់? IPhone Pro នឹងចេញលក់ទៅតាមកាលកំណត់។ ទូរស័ព្ទដៃ iPhone Pro ឬ iPhone 8 នឹងចេញលក់តាមកាលកំណត់ ដោយមិនមានការពន្យារ ពេលនោះទេ។ ប៉ុន្តែទូរស័ព្ទដៃiPhone 8  ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ ក្រុមហ៊ុនApple ដំបូងនឹងចេញលក់ក្នុងចំនួនមួយមានកម្រិត។

ការប្រកាសពីដំណឹងរបស់ iPhone 8 ធ្វើឡើងបន្ទាប់ពីមានពាក្យចចារអារាមថា ការចេញលក់ iPhone 8 នឹងពន្យាពេលដល់ខែតុលា ឬខែធ្នូ ដោយសារមានបញ្ហាជាច្រើនទាក់ទងទៅនឹង ការដាក់កម្មវិធីស្កេនស្នាមក្រយ៉ៅដៃក្នុងស្គ្រីនទូរស័ព្ទ។

តាមការលេចធ្លាយដំណឹងពីក្រុមហ៊ុនApple អោយដឹងថា iPhone 8  រំពឹងនឹងចេញលក់នៅ ក្នុងខែកញ្ញាឆ្នាំ២០១៧ ក្នុងតម្លៃរំពឹងទុកជាមធ្យមប្រហែល១១០០ដុល្លារអាមេរិក។

ព័ត៌មានផ្សេងទៀត