វិធី​ងាយៗ​បញ្ចប់​ការ​រំខាន​លើ​Facebook

25/07/2017 - Views:115

​បណ្តាញ​ទំនាក់ទំនង​ស​ង្គ​ម​Facebook អាច​អោយ​អ្នក​ជួប​ជាមួយ​មិត្ត​ចាស់ៗ បង្កើត​មិត្ត​ថ្មីៗ បង្ហោះ​រូបថត វីដេអូ ឬ​អត្ថបទ​ផ្សេងៗ​ទាំង​ការ​កំសាន្ត និង​ការងារ​។ អ្នក​រីករាយ​លេង Facebook ប៉ុន្តែ​ការ​រំខាន​ដូចជា​ការផ្ញើរ​សារ ផ្ញើរ​រូបភាព និង​ការនិយាយស្តី​មិន​សម​រម្យ​របស់​អ្នកដទៃ​លើ​គណនី​យ្យ Facebook​របស់​អ្នក នឹង​ធ្វើអោយ​អ្នក​លេង​ចង់​ប្រើប្រាស់​បណ្តាញទំនាក់ទំនង​ស​ង្គ​ម​មួយ​នេះ។

 

អ្នក​អាច​បញ្ឈ​ប់ការ​រំខាន​លើ​បណ្តាញ​ទំ​នាក់​ទំ​នង​Facebook ហើយ​អ្នក​ក៏​អាច​ការពារ​ពត៌មានសម្ងាត់​របស់​អ្នក​តាម​វិធី​ខាងក្រោម​

​សម្រាប់​Facebook មាន​ភាពងាយស្រួល​ប​ន្តិ​ច ដោយសារ​រាល់​គ្រប់​ទិន្ន​ន័យ មាន​រូបថត វីដេអូ ឬ​អត្ថបទដែល​អ្នកបង្ហាញលើទំព័រFacebook របស់អ្នក​ គឺ​អ្នក​គ្រប់​គ្នា​មិនអាច​មើលឃើញ​ទេ ប្រសិនបើ​អ្នក​ជ្រើស រើស​អ្នក​ដែល​អាច​មើលឃើញ​ត្រឹមតែ​ជា​មិត្ត​ភ័ក្ត្រ​របស់អ្នក​។ 

ប្រសិន​អ្នក​លេង​Facebook ចាប់ផ្តើម​រំខាន​អ្នក ដោយ​ការផ្តល់​ពត៌មាន​រំខាន​ផ្សេងៗ អ្នក​អាច កាត់ផ្តាច់​ដោយ​ងាយស្រួល​ដោយ​គ្រាន់តែ ចូល​ទៅកាន់​គណនី​យ្យ Facebook របស់​អ្នក​នោះ ហើយ​ចុច​លើ​ពាក្យ​friend ហើយ​ស្វែង​រក​ពាក្យ​ថា Unfriend ។ ម្ចាស់គណនីយ្យនោះនឹងមិនដឹងថាអ្នកUnfriend គេឡើយ ប៉ុន្តែគេអាចកត់សម្គាល់ដឹងបាននៅពេលគេចូលទៅកាន់គណនីយ្យFacebook របស់អ្នក គេឃើញពាក្យAdd Friend ជំនួសពាក្យ Friend ។

ក្រៅពី​នេះ អ្នក​អាច​ប្លុក​(block) ។ នៅពេល​អ្នក​ដែល block​ន​រណា​ម្នាក់​ហើយ​គេ​មិនអាចមើលឃើញទិន្នន័យពត៌មានលើទំព័រFacebook របស់អ្នកឡើយ ហើយ​ក៏​មិនអាច​សុំ​ជា​មិត្ត ឬ​ផ្ញើរ​សារ​។​ល​។​និយាយ​រួម​ទៅ​គឺ​កាត់ផ្តាច់​ទំនាក់ទំនង​ទាំងស្រុង​។​

​ហើយ​បើ​អ្នក​មិន​ចង់ឃើញ​អ្វី​រញ៉រ​ញ៉ៃ​នៅលើផ្ទាំង​គណនី​យ្យ​ហ្វេ​ស​បុក​របស់​អ្នក​ទេ ប៉ុន្តែ​អ្នកនៅតែ​រក្សា​បាន​ទំនាក់ទំនង​មិត្ត​ភ័​ក្តិ​ជា​បន្ត​។ ងាយស្រួល​ទេ អ្នក​គួរ​ជ្រើសរើស​ពាក្យ​ថា Unfollow ដោយចូល​ទៅកាន់​គណនី​យ្យ Facebook របស់​អ្នក​នោះ ហើយ​ចុច​លើ​ពាក្យ​Following ហើយ​ស្វែង​រក​ពាក្យ​ថា Unfollow។ 

ព័ត៌មានផ្សេងទៀត