Angelina Jolie ថា នាង​មាន​បញ្ហា​ស្ពឹក​ផ្ទៃមុខ​

27/07/2017 - Views:93

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីVanity Fair ថ្មីៗនេះ នាង Angelina Jolie តារាសម្តែងហូលីវូតល្បីឈ្មោះ បានអោយដឹងពី បញ្ហាសុខភាពរបស់លោកស្រីថា នាង​មាន​ជំងឺ​ស្ពឹក ឬ​វៀច​មុខ​ដោយសារបញ្ហា  ​ស​សៃ​ប្រាសាទផ្ទៃ​មុខ​ដែល​ធ្វើអោយ​ផ្ទៃមុខ​មួយ​ចំ​ហៀ​ង​សំ​យ៉ុង​ធ្លាក់​ចុះ​ក្រោម​។ ជា​ជំងឺ ថ្មី​មួយ​បន្ថែម​ទៅលើ​ជំងឺឡើងឈាម​កាលពី​ឆ្នាំមុន​។​

តារាសម្តែងវ័យ៤២ឆ្នាំ រូបនេះ ក៏បានលើកឡើងផងដែរ ពីបញ្ហាលែងលះរវាងនាង និងលោកBrad Pitt  ។ Jolie  និយាយថា ការលែងលះរបស់នាងជាមួយBrad Pitt ថា ជាពេលវេលាលំបាកបំផុត។ 

Jolie និង Pitt បាន​សម្រេច​លែងលះគ្នា​ក្រោយ​រស់នៅ​ជាមួយ​អស់​រយៈពេល​១២​ឆ្នាំ កាលពី​ខែ កញ្ញា​កន្លង​ទៅ​។ នៅពេលដែល​ការ​លែងលះ​របស់​តារា​ល្បី​ជួរមុខ​ទាំងពីរ​ធ្វើអោយ​គ្រប់​គ្នា​មាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ តារា​សម្តែង​ស្រី​នាង​ជូ​លី ទទួលស្គាល់ថា អាពាហ៍ពិពាហ៍​ពួកគេ ចាប់ផ្តើម​បែកបាក់​នៅពេល​ថតកុន​រឿង​រឿង​មុន​ដំបូង​ខ្មែរក្រហម​សំ​លាប់​ប៉ា​ខ្ញុំ នៅ​ប្រទេស​កម្ពុជា កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

ទា​ក់ទង​នឹង​បញ្ហា​គ្រួសារ Jolie អះអាងថា របៀបរបប​រស់នៅ​ធ្វើ​ដំណើរ​ញឹកញាប់ និង​ទូទាំង​ពិ​ភព​លោក​មិនមែន​ជា​បញ្ហា​ឈានទៅរក​ការ​លែងលះ​ឡើយ​។​

Jolie ទទួលស្គាល់ថា ការ​លែងលះ​ជា​រឿង​លំបាក​សម្រាប់កូនៗ​ទាំង​៦​របស់​នាង​។ Jolie មាន​កូនបង្កើត និង​កូន​ចិញ្ចឹម​ទាំងអស់​៦​នាក់​។ កូន​ប្រុស​ច្បង Maddox ជា​ជន​ជាតិ​កម្ពុជា​អាយុ​១៥​ឆ្នាំ និង Pax ជន​ជាតិ​វៀតណាម​អាយុ​១៣​ឆ្នាំ Zahara អាយុ​១២​ឆ្នាំ Shiloh ១០​ឆ្នាំ និង​កូន​ភ្លោះ Vivienne និង Knox អាយុ​៨​ឆ្នាំ​៕​




 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត