តើតារាហូលីវូតណាខ្លះដែលមានកូនភ្លោះ?

01/01/1970 -  187

Brad Pitt និង Angelina Jolie

ទោះជាJolie ប្តឹងលែងលះ Pitt កាលពីខែកញ្ញាឆ្នាំ២០១៦ ប៉ុន្តែអ្នកទាំងពីរមានកូនភ្លោះស្រីប្រុស២នាក់អាយុ៩ឆ្នាំ កូនស្រីVivienne និងកូនប្រុស Knox។

Jennifer Lopez និង Marc Anthony

នាងJennifer Lopez និងលោក Marc Anthony តារាហូលីវូដ២រូបនេះ បានផ្តល់កំណើតដល់កូនភ្លោះប្រុសស្រីនៅឆ្នាំ២០០៨ ដែលមកដល់ពេលនេះកូនភ្លោះរបស់ពួកគេមានអាយុ៩ឆ្នាំ។

Rebecca Romijn និង Jerry O'Connell

ខុសពីតារាហូលីវូតពីរគូរខាងលើ កូនភ្លោះនាង Rebecca Romijn និង លោកJerry O'Connell កើតនៅខែធ្នូរឆ្នាំ២០០៨ ជាកូនស្រីទាំងពីរ ហើយនៅពេលនេះកូនទាំងពីរមានអាយុ៨ឆ្នាំ។

Mariah Carey និង Nick Cannon

នាងMariah Carey និង លោកNick Cannon បានលែងលះគ្នាកាលពីឆ្នាំ២០១៦។ តារាចម្រៀងម្ចាស់បទ Vision of Love ដ៏ល្បីល្បាញរូបនេះ មានកូនភ្លោះ ប្រុសមួយស្រីមួយ ដែលមកដល់ពេលនេះកូនរបស់នាងនិងលោក Nick មានអាយុ៦ឆ្នាំ។ 

Beyonce និង Jay Z

កាលពីខែកុម្ភៈកន្លងទៅនាង Beyonce បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល នៅពេលនាងប្រកាសតាមបណ្តាញ Instagram ថានាងមានកូនភ្លោះ។ កូនភ្លោះប្រុសស្រីរបស់តារាចម្រៀងដ៏ល្បីល្បាញទាំងពីរកើតនៅខែមិថុនាឆ្នាំ២០១៧។ 

 

ព័ត៌មានផ្សេងទៀត