តារាកូរ៉េជាច្រើនគូប្រកាសទំនាក់ទំនងជាផ្លូវការក្នុងឆ្នាំ២០១៧

02/08/2017 -  307

ស្នេហាក្នុងជីវិតពិតរបស់គូស្នេហ៍តារាកូរ៉េ ក៏ធ្វើអោយបេះដូងទស្សនិកជនញ៉ាប់ញ័រ មិនចាញ់ភាពយន្តស្នេហារបស់កូរ៉េខាងត្បូងឡើយ។ ចាប់ពីដើមឆ្នាំ២០១៧មកដល់ពេល នេះមានគូស្នេហ៍កូរ៉េជាច្រើនគូបានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈជាបន្តបន្ទាប់។ 

1. Joo Won និង BoA បានប្រកាសទំនាក់ទំនងរបស់ពួកគេជាផ្លូវការនៅថ្ងៃទី១៨មករា

តារាទាំងពីរស្គាល់គ្នាតាមរយៈមិត្តភ័ក្តិ និងមានចំណង់ចំណូលចិត្តឡើងភ្នំ លេងហ្គោល ស្តាប់ភ្លេង និងសម្តែងដូចគ្នា។

2. Eric Moon និង Na Hye Mi ប្រកាសពីទំនាក់ទំនងនៅថ្ងៃ២៣កុម្ភៈ

ក្រោយបដិសេធពាក្យចចារអារាមទាក់ទងគ្នាជាច្រើនឆ្នាំ តារាសម្តែងប្រុសក្នុងខ្សែ ភាពយន្តAnother Oh Hae Young លោកEric Moon និងនាង Na Hye Mi បាន ប្រកាសពីទំនាក់ទំនង របស់ពួកគេ និងបានប្រកាសការរៀបការ។ អ្នកទាំងពីរ បានរៀបការនៅថ្ងៃ១កក្កដា។

3. Lee Dong Gun និង Jo Yoon Hee ប្រកាសពីទំនាក់ទំនងនៅថ្ងៃទី២៨កុម្ភៈ

លោក Lee Dong Gun និងនាង Jo Yoon Hee បានសម្តែងខ្សែភាពយន្តបែប រ៉ូមែនទិកLaurel Tree Tailors ជាមួយគ្នា។

4. Ryoo Hyun Kyung និង Park Sung Hoon ប្រកាសទំនាក់ទំនងនៅថ្ងៃ២១មីនា

តារាសម្តែងទាំងពីរនេះចាប់ផ្តើមមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកក្រោយសម្តែងរឿងAlmost Maine ជាមួយគ្នាកាលពីឆ្នាំមុន។ 

5. Lee Joon Ki និង Jun Hye Bin អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការ កាលពីថ្ងៃ៤មេសា

តារាទាំងពីររូបនេះបានបកស្រាយចំពោះការលាក់បាំងទំនាក់ទំនងរបស់ពួកគេថា ពេលវេលាមិនអំណោយផល និងបារម្ភអំពីក្រុមផលិតរឿង​Joseon Gunman។

6. Lee Sung Kyung និងNam Joo Hyuk ប្រកាសទំនាក់ទំនងនៅថ្ងៃ២៤មេសា

អ្នកទាំងពីរបានចាប់ផ្តើមស្រឡាញ់គ្នាអំឡុងពេលថតខ្សែភាពយន្តWeight lifting Fairy Kim Bok Joo ជាមួយគ្នា។

7. Jo Dong Hyuk និង Han Song Yi ប្រកាសទំនាក់ទំនងនៅថ្ងៃ១៦ឧសភា

តារាសម្តែងនៅក្នុងខ្សែភាពយន្ត K2 និងអ្នកលែងបាល់ទះនាង Han Song Yi បានជួបគ្នាជាលើកដំបូងនៅក្នុងកម្មវិធី Cool Kids on the Block ។

8. នាង Bora អតីតសមាជិកក្រុមចម្រៀង SISTAR និង FeelDog ក្រុមចម្រៀង Big Star ប្រកាសទំនាក់ទំនងនៅថ្ងៃ២៧មិថុនា

មានពាក្យចរចាមអារ៉ាមទំនាក់ទំនងរវាងតារាចម្រៀងទាំងពីរដួងនេះ កាលពីខែឧសភា នៅពេលក្រុម អ្នកគាំទ្រ បានឃើញពួកគេកាន់ដៃគ្នានៅខាងក្រៅមណ្ឌលបោះឆ្នោត ជ្រើសរើសប្រធានាធិបតី។

9. នាង Sojin ពីក្រុម Girl's Day និងលោ Eddy Kim ប្រកាសទំនាក់ទំនងនៅថ្ងៃ២៨មិថុនា

តារាទាំងពីរដួងនេះ បានប្រកាសទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេនៅ៣ម៉ោង ក្រោយពីពួកគេប្រកាសបដិសេធ។

10. Song Joong Ki និង Song Hye Gyo

ប្រកាសទំនាក់ទំនងនៅថ្ងៃ៥កក្កដា គូរស្នេហ៍តារាកូរ៉េគូរនេះ ត្រូវគេដាក់ឈ្មោះអោយថាគូស្នេហ៍ Song Song ។ ការ ប្រកាសដំណឹង ថ្ងៃ៣១តុលាជាថ្ងៃរៀបការរបស់តួឯកនៅក្នុងរឿង Descendants of the Sun មួយគូរនេះ បានក្លាយជាពត៌មានទំព័រមុខរបស់សារពត៌មានជាច្រើន។ 

 

ដោយ ៖ Vibe

 

 

ព័ត៌មានផ្សេងទៀត