ម្ចាស់បទ Pen-Pineapple-Apple-Pen រៀបការនឹងតារាម៉ូដេលអាយុតិចជាង១៥ឆ្នាំ

06/08/2017 -  169

តារាកំប្លែងរបស់ប្រទេសជប៉ុន លោក Piko Taro ដែលទាក់ទាញបាននូវភាពល្បីល្បាញនៅទូទាំងពិភពលោកតាមរយៈបទចម្រៀងខ្លី Pen-Pineapple-Apple-Pen បានសម្រេចរៀបការនឹងតារាម៉ូដេលឈុតសម្លៀកបំពាក់មុជទឹកវ័យក្មេងស្រស់ស្អាត ក្រោយបានទាក់ទងគ្នា៤ឆ្នាំ។

ក្រោយពីចេញបទចម្រៀង Pen-Pineapple-Apple-Pen ឬ “PPAP” ក៏ទទួលបានភាពល្បីល្បាញជាលក្ខណៈអន្តរជាតិធ្វើអោយតារាកំប្លែងជប៉ុនរូបនេះ បានចូលរួមសហការណ៍ការងារជាមួយតារាចម្រៀងជាច្រើនមានPsy និងJustin Bieber។

មកដល់ដើមខែសីហានេះ លោក Piko Taro វ័យ៤៤ឆ្នាំ បានរៀបការជាមួយតារាម៉ូដេលសម្លៀកបំពាក់មុជទឹកនាង Hitomi Yasueda វ័យ២៩ឆ្នាំដេលមានអាយុក្មេងជាងលោក Piko ១៥ឆ្នាំ។

ចំណែកមូលហេតុគូស្នេហ៍មួយគូរនេះ បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី៣សីហា ឬ៨-៣ ដោយសារពាក្យទាំងពីរបញ្ចូលគ្នាអាចអានបានថាYassanជាឈ្មោះដែលលោកPikoហៅភរិយាថ្មីរបស់ខ្លួន។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត