ងាយៗបញ្ជៀសការរំខានពីទូរស័ព្ទដៃ

08/08/2017 -  249

នៅសម័យកាលបច្ចេកវិទ្យាទំនើប ទូរស័ព្ទដៃផ្ទាល់ខ្លួនក៏ស្ថិតនៅក្នុងចំណោមបញ្ហារំខានធំបំផុតមួយក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ ទូរស័ព្ទដៃ កំពុងរំខានយើងស្ទើរតែគ្រប់ពេលវេលា។ ដោយសារតែសំលេងទូរស័ព្ទ មិនចំពោះថា ទូរស័ព្ទខលចូល សារ ឬការជូនដំណឹងផ្សេងៗដែលនេះប្រហែលជាទូរស័ព្ទចង់អោយម្ចាស់អ្នកប្រើប្រាស់យកចិត្តទុកដាក់ជាប់ជាមួយជានិច្ច។ វិធីងាយៗខាងក្រោមនេះជួយបញ្ជៀសការរំខានពីទូរស័ព្ទដៃ៖

១ បិទសម្លេងរោរិ៍

អ្នកអាចបិទសម្លេងរោរិ៍ទូរស័ព្ទរបស់អ្នក។ ការបិទសម្លេងទូរស័ព្ទមិនត្រឹមតែបញ្ជៀសការរំខានដល់អ្នកទេ ប៉ុន្តែបង្កាការរំខានដល់អ្នកដទៃផងដែរ ជាពិសេសនៅក្នុងអំឡុងពេលប្រជុំ នៅពេលបំពេញការងារ។

២ បិទ Notifications

ការបិទ Notification ឬបិទការជូនដំណឹងផ្សេងៗពីកម្មវិធី Apps ដែលតំឡើងនៅក្នុងទូរស័ព្ទរបស់អ្នក។ បច្ចុប្បន្នស្ទើរតែគ្រប់ Apps តែងផ្តល់ការជូនដំណឹងផ្សេងៗចូលក្នុងទូរស័ព្ទដៃរបស់អ្នក។ នៅទីនេះយើងសូមផ្តល់យោបល់ដល់អ្នកថា អ្នកគួរបិទរាល់ការជូនដំណឹងទាំងអស់ លើកលែងតែកម្មវិធី Apps ដែលអ្នកយល់ថាសំខាន់។

៣ កំណត់ភ្លេង និងដាក់សម្លេងញ័រ

អ្នកប្រហែលជាប្រើភ្លេងតែមួយសម្រាប់លេខទូរស័ព្ទទាំងអស់។ បន្តទៅនេះសូមចំណាយពេលបន្តិចជ្រើសរើសសម្លេងភ្លេង និងសម្លេងញ័រ សម្រាប់លេខទូរស័ព្ទសំខាន់ៗ។ ការធ្វើដូច្នេះ អាចអោយអ្នកដឹងថា មានលេខទូរស័ព្ទសំខាន់ និងលេខទូរស័ព្ទធម្មតាទាក់ទងមក។

៤ បិទលេខ

បិទលេខ ឬ Block number ។ ចាប់ផ្តើមរកបូតុង Block numberនៅលើទូរស័ព្ទដៃរបស់អ្នក ប្រសិនបើអ្នកចង់បិទលេខណាមួយ។ វិធីនេះ ធ្វើអោយអ្នកមានភាពងាយស្រួលខ្លាំង បញ្ជៀសបានការរំខានពីលេខទូរស័ព្ទដែលអ្នកមិនចង់បន្តទំនាក់ទំនង និងបានជួយកាត់ផ្តាច់ការរំខានពីអ្នកលក់ទំនិញតាមទូរស័ព្ទផងដែ។

៥ មិនយកទូរស័ព្ទជាប់ដៃ

បើទោះជាអ្នកគិតថា ទូរស័ព្ទដៃជាអ្នកភ្ជាប់ផ្លូវជីវិតរបស់អ្នកទៅកាន់បណ្តាញអ៊ីនធើណែត និងរឿងរ៉ាវនៅក្នុងសង្គមក៏ដោយ ក៏អ្នកមិនត្រូវកាន់ទូរស័ព្ទនៅជាប់ដៃរបស់អ្នករហូតដែរ។ ដាក់ទូរស័ព្ទដៃរបស់អ្នកចុះខ្លះពីដៃរបស់អ្នក។

៦ លុប Apps

លុបចោល Apps ដែលអ្នកយល់ថាមិនចាំបាច់។ Apps ដែលបង្កើតតែសម្លេងរំខាន Notification និង មិនសំខាន់ទៀត ជារឿងងាយណាស់អ្នកអាចលុប Appsនោះចោលបាន។

៧ ប្រើ Privacy Mode

Privacy Mode ឬ Do Not Disturb ជាមុខងារមួយដែលមនុស្សជាច្រើនមិនចាប់អារម្មណ៍ប្រើប្រាស់ ឬពេលប្រើគេប្រើតែពេលយប់។ ផ្ទុយមកវិញមុខងារ Do Not Disturb នៅលើស្មាត ហ្វូតអាចប្រើប្រាស់បានគ្រប់ពេលដែលអ្នកត្រូវការដើម្បីបង្កាការរំខាន។

៨ បិទទូរស័ព្ទ

អាចនិយាយបានដោយងាយៗថា បិទទូរស័ព្ទដៃគឺបញ្ចប់ការរំខានទាំងស្រុង។ ស្ថិតនៅក្នុង ពេលវេលាដែលអ្នកយល់ថាចាំបាច់ ដូចជាក្នុងពេលសំភាសន៍ការងារ ប្រជុំសំខាន់ ឬការណាត់ជួបជាមួយមនុស្សសំខាន់ ហើយអ្នកចង់បញ្ជៀសការរំខានពីសំលេងទូរស័ព្ទដោយខានមិនបាន អ្នកអាចសម្រេចយកជម្រើសបិទទូរស័ព្ទ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត