បច្ចេកវិទ្យាទូរស័ព្ទដៃគ្មានថ្មរំពឹងនឹងលេចរូបរាងឆាប់ៗ

10/08/2017 -  300

 ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញទូរស័ព្ទដៃគ្មានថ្មដំបូងដោយប្រើប្រាស់ បច្ចេកវិទ្យាដែលពួកគេសង្ឃឹមថានឹងអាចចូលទៅក្នុងទីផ្សារបាន។ ទូរស័ព្ទ ជាស្នាដៃរបស់ក្រុមស្រាវជ្រាវនៅ មហាវិទ្យាល័យ University of Washington ទីក្រុង Seattle ។

បច្ចេកវិទ្យាថ្មីទូរស័ព្ទដៃគ្មានថ្ម គឺជាបច្ចេកវិទ្យាបង្កើតថាមពលពីជាការប្រមូលថាម ពលល្អិតៗពីសញ្ញាណវិទ្យុដែលជាហ្វ្រេកង់ស៍វិទ្យុ ឬរលក RF (RF waves) ។

រលក RF ស្ថិតនៅជុំវិញយើង ដូចជាស្ថានីយ៍វិទ្យ FM ស្ថានីយ៍វិទ្យុ AM ស្ថានីយ៍៍ទូរទស្សន៍ បង្គោលទូរស័ព្ទដៃ សុទ្ធសឹងតែអាចបញ្ជូនរលក RF ។

សម្រាប់គំរូទូរស័ព្ទគ្មានថ្មថ្មីដំបូងនេះ អ្នកទូរស័ព្ទចេញ ត្រូវពាក់កាស(headphones) និងចុង បូតុងមួយដើម្បីផ្លាស់ប្តូរពីនិយាយ ទៅស្តាប់ ពីស្តាប់ទៅនិយាយ។

ព័ត៌មានផ្សេងទៀត