Facebook មានអ្នកប្រើប្រាស់ប្រចាំខែ២ពាន់លាននាក់

15/08/2017 - Views:46

ឥឡូវនេះ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក(Facebook) សកម្មប្រចាំខែនៅទូទាំងពិភពលោក មានដល់ទៅពីរពាន់លាននាក់។ នេះបើតាមការប្រកាសអោយដឹងពីស្ថាបនិកក្រុមហ៊ុន Facebook លោកMark Zuckerberg ។

ចំនួនអ្នកប្រើប្រាស់ដល់ទៅពីរពាន់លាននាក់បានធ្វើអោយFacebook ក្លាយជាបណ្តាញទំនាក់ទំនងសង្គមអេឡិចត្រូនិចធំបំផុតមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេជាងលើស បណ្តាញទំនាក់ទំនង សង្គមផ្សេទៀតដូចជា YouTube (យូថូប) ដែលមានអ្នកប្រើប្រាស់ចំនួន ១,៥ពាន់លាននាក់ ហើយWeChat (វីឆាត) មានអ្នកប្រើប្រាស់៩៣៨លាននាក់ និងTwitter (ធ្វីតធ័រ) មានអ្នកប្រើប្រាស់៣២៨ លាននាក់។

ចំណែកកម្មវិធីផ្សេងទៀតរបស់ Facebook ក៏មានអ្នកប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់ផងដែរដូចជា កម្មវិធីផ្ញើរសាររបស់ Facebook គឺFacebook Messenger មានអ្នកប្រើប្រាស់ដល់ទៅ ១,២ពាន់លាននាក់។

Facebook ជាសាជីវកម្មស្វែងរកប្រាក់ចំណេញមួយរបស់សហរដ្ឋអាមេរិកបង្កើតឡើងកាលពី១៣ឆ្នាំមុន គឺកាលពីឆ្នាំ២០០៤ មានការិយាល័យនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត