តារាចម្រៀងអាមេរិក Taylor Swift ឈ្នះក្តីប្រាក់១$

16/08/2017 - Views:85

តារាចម្រៀងស្រី និងជាអ្នកនិពន្ធបទចម្រៀងអាមេរិកដ៏ល្បីល្បាញនាងTaylor Swift ឈ្នះក្តីបានប្រាក់មួយដុល្លារអាមេរិក និងឈ្នះក្តីចំពោះរឿងដែលនាងបានរង់ចាំអស់រយៈពេលយ៉ាងយូរ បន្ទាប់ពីក្រុមប្រឹក្សាចៅក្រមសម្រេចថា ពិធីករវិទ្យុលោក David Mueller បានស្ទាបគូទរបស់នាងអំឡុងពេលថតរូបកាលពី៤ឆ្នាំមុន។

បន្ទាប់ពីសវនការរយៈពេលមួយសប្តាហ៍ ក្រុមប្រឹក្សាតុលាការអាមេរិកដែលមានស្ត្រី៦នាក់ និងបុរស២នាក់ បានរកឃើញថា លោក  David Mueller បានប្រព្រឹត្តិអំពើល្មើសលើនាង Taylor Swift ដោយបានស្ទាបគូទរបស់តារាចម្រៀងស្រីរូបនេះ ក្នុងអំឡុងពេលថតរូបជួបជុំនៅមុនការប្រគំតន្ត្រីមួយកាលពីឆ្នាំ២០១៣។

នៅក្នុងពាក្យបណ្តឹងប្តឹងបកទៅលើលោក David Mueller នោះ តារាចម្រៀងស្រីអាមេរិក បាននិយាយថា នាងចង់បានប្រាក់មួយដុល្លារជានិមិត្តសញ្ញា និងឱកាសមួយដើម្បីតំណាង អោយស្ត្រីផ្សេងទៀត។

កាលពីដំបូងឡើយលោក David Mueller បានប្តឹងនាងTaylor Swift ទារសំណងដល់ទៅបីលានដុល្លារអាមេរិក ដោយលើកឡើងនៅក្នុងបណ្តឹងថា លោកបានបាត់បង់ការងារក្រោយពីSwiftរាយការណ៍ទៅស្ថានីយ៍វិទ្យុដោយចោទប្រកាន់លោកថាលោកបានស្ទាបគូទរបស់នាង។ បន្ទាប់មកនាងTaylor Swift បានប្តឹងបកទៅលោក David Mueller វិញ ដោយទាមទារប្រាក់សំណងមួយដុល្លារ។ ចំពោះបណ្តឹងរបស់លោក David Mueller ប្រឆាំងនឹងនាងSwift ត្រូវតុលាការអាមេរិកច្រានចោលដោយសារលោកគ្មានការបញ្ជាក់ភស្តុតាងគ្រប់គ្រាន់។

 

 

 

 

 

ដោយ៖ Vibe

 

 

ព័ត៌មានផ្សេងទៀត