​ក្តៅៗ​! សាម​សុង​ទើប​ចេញ Teaser ថ្មី​ខណៈ​ដែល​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ Galaxy សេរី​ថ្មី​នៅ​សប្តាហ៌​ក្រោយ​!

17/08/2017 - Views:101

​នៅ​ក្នុង​វេបសាយ​ផ្លូវកា​ររបស់​ក្រុមហ៊ុន​សាម​សុង​ទើប​បង្ហោះ​ចេញ​នូវ​វីដេអូ Teaser ថ្មី​មួយ​ដែល​ទំនងជា​ចង់​បង្ហើប​ពី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy​ស៊េរី​ទំនើប​ដែល​មិនទាន់បាន​ដាក់​បង្ហាញ​ពី​រូបរាង​ច្បាស់​នៅឡើយ​ទេ តែ​ក៏​នឹង​មាន​គម្រោង​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​នេះ​គឺ​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែសីហា​សប្តាហ៌​ក្រោយនេះ​។​

​នៅ​ក្នុង​វីដេអូ teaser ខ្លី​ដែល​មាន​រយៈពេល​ត្រឹមតែ​៣៧​វិនាទី​នេះ​បាន​បង្ហាញអក្សរ​មាន​ចលនា​ដោយ​មាន​រូប​ប៊ិក​ហោះ​កាត់​ចំ​ពី​លើ​អក្សរ​ដូច​ជា​បន្ទាត់​គូស​អក្សរ​ចោល​។​ក្នុងនោះ​ក្រុមហ៊ុន​សាម​សុង​បាន​ជ្រើសរើស​ពាក្យ​Act (​មាន​សកម្មភាព​) ជំនួស​ឲ្យ​ពាក្យ​Talk (​និយាយ​), ពាក្យ​Leap (​លោត​ផ្លោះ​) ជំនួស​ឲ្យ​ពាក្យ​Step(​បោះ​ជំ​ហ៊ាន​), ពាក្យ​Innovate (​បង្កើត​ថ្មី​) ជំនួស​ឲ្យ​ពាក្យ​Update (​ភាពទាន់សម័យ​),​ពាក្យ​Open (​បើក​) ជំនួស​ឲ្យ​ពាក្យ​Closed (​បិទ​), ពាក្យ​Lead (​ដឹកនាំ​) ជំនួស​ឲ្យ​ពាក្យ​Follow (​ធ្វើតាម​), ពាក្យ​Possible (​អាចទៅរួច​) ជំនួស​ឲ្យ​ពាក្យ​Impossible (​មិន​អាច​ទៅរួច​) ។​ល​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​ភាគច្រើន​បាននាំគ្នា​ទស្សន៍​ទាយ​ថា​ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន​ស៊េរី​Galaxy​ថ្មី​មួយទៀត​ដែល​គ្រោង​នឹង​បង្ហាញ​រូបរាង​នា​សប្តាហ៌​ក្រោយនេះ​ជាមួយ​នឹង​គំនិតរ​ច​នា​ព្រមទាំង​លក្ខណៈពិសេស​ឈាន​មុខ​គេ​ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម​ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន Galaxy S8 ដែរ​តែ​លើស​ត្រង់​សមត្ថភាព​គ្មាន​គូ​ប្រជែង​របស់​ប៊ិក S Pen ។​ចុះ​ចំណែក​អ្នក​វិញ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​រូបរាង​ទូរស័ព្ទ​ដែល​កំពុង​បង្ហាញ​នៅក្នុង​វីដេអូ​នេះ​?

​ប្រសិនបើ​លោកអ្នក​ចង់​ដឹង​ច្បាស់​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់​នូវ​ការបង្ហាញ​រូបរាង​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែសីហា​សប្តាហ៌​ក្រោយនេះ​ពី​ម៉ោង​10 យប់ ម៉ោង​នៅ​កម្ពុជា​តាមរយៈ​www.Samsung.com​៕​
 

ព័ត៌មានផ្សេងទៀត