ប្រទេសចិន អនុញាតិអោយប្រើប្រព័ន្ធរកផ្ទៃមុខទូទាត់ប្រាក់

21/08/2017 -  291

នៅពេលឥឡូវនេះ ប្រទេសចិន បានការអនុញាតិអោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធកំណត់រកផ្ទៃមុខរបស់មនុស្សសម្រាប់ការទូទាត់បា្រក់ និងស្វែងរកឧក្រិដ្ឋជន។ បច្ចេកវិទ្យាកំណត់រកផ្ទៃមុខមនុស្សដើម្បីអោយស្គាល់មនុស្សម្នាក់នោះជានរណា ពីក្រុមហ៊ុន Face++ នៅពេលឥឡូវនេះបានប្រើប្រាស់ក្នុងកម្មវិធីApps ដ៏មានប្រជាប្រិយជាច្រើន។

គេអាចផ្ទេរប្រាក់តាម Alipay ដោយប្រើប្រាស់ផ្ទៃមុខជាការកំណត់អត្តសញ្ញាណ។ Alipay ជាកម្មវិធីបង់ប្រាក់តាមទូរស័ព្ទដៃមួយមានអ្នកប្រើប្រាស់ច្រើនជាង១២០លាននាក់នៅក្នុងប្រទេសចិន។

នៅស្របគ្នានេះ Didi ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសចិន បានប្រើប្រាស់បច្ចេកវិទ្យាកម្មវិធីពីFace++ ដើម្បីអោយអ្នកដំណើរ ធ្វើការបញ្ជាក់ថា អ្នកបើកបរគឺជាអ្នកបើកបរត្រឹមត្រូវស្របច្បាប់របស់ក្រុមហ៊ុន។

បច្ចេកវិទ្យាពី Face++ គឺជាបច្ចេកវិទ្យាមួយដែលនឹងធ្វើការចុចដៅចំណុចលើផ្ទៃមុខមនុស្សម្នាក់ៗចំនួន៨៣ចំណុច។ ចម្ងាយរវាងចំណុចនីមួយៗ គឺជាមធ្យោបាយកំណត់អត្តសញ្ញាណរបស់មនុស្សម្នាក់នោះ ។

 

ដោយ ៖Vibe

ព័ត៌មានផ្សេងទៀត