ម៉ាឡេស៊ី សុំទោសឥណ្ឌូនេស៊ីចំពោះបញ្ហាកំហុសទង់ជាតិក្នុងកីឡា SEA Games

22/08/2017 -  583

រដ្ឋមន្ត្រីក្រសួង កីឡា និងយុវជន នៃប្រទេសម៉ាឡេស៊ី លោក Khairy Jamaluddin កាលពីចុង សប្តាហ៍កន្លងទៅ លោក បានធ្វើការសុំទោសសមភាគីឥណ្ឌូនេស៊ី ចំពោះកំហុសដែលកើតមានលើទង់ជាតិឥណ្ឌូនេស៊ី លើកូនសៀវភៅផ្សព្វផ្សាយពីកីឡាSEAGamesទីក្រុងKuala Lumpur ឆ្នាំ២០១៧។

ក្នុងកូនសៀវភៅផ្សព្វផ្សយកីឡា SEA Games ទីក្រុង Kuala Lumpur គេបានឃើញថា ទង់ជាតិប្រទេសឥណ្ឌូនេស៊ី បានបង្ហាញរូបរាងបញ្ច្រាស ពណ៌ក្រហមចុះក្រោម ដែលតាមការពិតទៅទង់ជាតិឥណ្ឌូនេស៊ីមានផ្នែកពណ៌ក្រហមស្ថិតនៅខាងលើ វិញនោះទេ ទើបត្រឹមត្រូវ។

ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួង កីឡា និងយុវជន នៃប្រទេសម៉ាឡេស៊ី បាននិយាយថា កំហុសដែលកើតឡើងមក ជាកំហុសដោយអចេនាយ៉ាងពិតប្រាកដសុទ្ធសាធ។

«សូមមេត្តាទទួលយកការសុំទោសដ៏ស្មោះត្រង់អំពីខ្ញុំ។ មិនមានចេតនាឡើយ»។ នេះជាការលើកឡើងរបស់លោក Khairy Jamaluddin នៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធ័រ ជាការឆ្លើយតបទៅនឹងសារពី លោក Imam Nahrawi ខាងរដ្ឋមន្ត្រីកីឡា និងយុវជនឥណ្ឌូនេស៊ី ចំពោះបញ្ហាដែលបានកើតឡើង។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត