មានអ្វីពិសេសសម្រាប់គូស្នេហ៍តារាកូរ៉េ Song Song

24/08/2017 -  216

ចាប់តាំងពីថ្ងៃប្រកាសរៀបការរបស់តួរឯកប្រុសស្រីក្នុងរឿង Descendants of the Sun កាលពីថ្ងៃទី៥កក្កដា តារាសម្តែងប្រុសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង លោកSong Joong Ki តែងតែបានផ្តល់បទសម្ភាសន៍ជាច្រើន ហើយនៅគ្រប់ពេលបានបង្ហាញពីការសុំរៀបការ និងការរៀបការជាមួយនាងSong Hye Gyoដែលជាតារា សម្តែងស្រីដ៏ល្បីល្បាញម្នាក់ដូចគ្នារបស់ប្រទេសកូរ៉េខាងត្បូង។

ថ្ងៃ៣១តុលាខាងមុខ ជាថ្ងៃរៀបការរបស់គូរស្នេហ៍កូរ៉េខាងត្បូងSong Songហើយ តើមានរឿងរ៉ាវពិសេសអ្វីខ្លះពីការសុំរៀបការ និងការរៀបការរបស់គូរស្នេហ៍កូរ៉េមួយគូរនេះ។ រឿងរ៉ាវពិសេសទាំងនោះយ៉ាងតិចក៏មាន៥ចំណុចដែរ តោះទៅមើលទាំងអស់គ្នា។ តើមានអ្វីខ្លះទៅ?

១ Song Joong Ki សុំមិត្តស្រីរៀបការនៅភោជនីយដ្ឋាននាទីក្រុងតូក្យូក្នុងខែមករា

លោក Song Joong Ki បានសុំនាង Song Hye Gyo រៀបការនៅភោជនីយដ្ឋាននាទីក្រុងតូក្យូក្នុងខែមករា។ Song Joong Ki បានសរសេរសារផ្ញើរទៅក្រុមអ្នកគាំទ្រថា«ដើមឆ្នាំ២០១៧ យើងសន្យានឹងចំណាយពេលដែលនៅសេសសល់ក្នុងជីវិតរបស់យើង រស់នៅជាមួយគ្នា»។ នៅពេលនោះក៏មានក្រុមអ្នកគាំទ្រជប៉ុនម្នាក់ បាននាំគ្នាចែករំលែកដំណឹងនៅលើបណ្តាញធ្វីតធ័រថា «មិត្តរបស់ខ្ញុំធ្វើការនៅភោជនីយដ្ឋាន Mapu បានប្រាប់ថា គូសេ្នហ៍Song Song បានទៅភោជនីយដ្ឋាននិងមានការសុំរៀបការមួយ... គេឃើញ Song Hye Gyo យំ និងបង្ហាញចិញ្ចៀន។ អ្នកគាំទ្ររូបនេះក៏សរសរបន្តថា ពិតជារីករាយណាស់ដែលការសុំរៀបការរបស់អ្នកទាំងពីរធ្វើឡើងនៅប្រទេសជប៉ុន។

២ ពិធីរៀបការរបស់គូស្នេហ៍ Song Song ទំនងមិនចំណាយខ្ពស់

សណ្ឋាគារទំនើប សម្លៀកបំពាក់អាពាហ៍ពិពាហ៍ ទីកំសាន្តក្រោយរៀបការ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ត្រូវបានផ្តល់អោយគូស្នេហ៍មួយគូនេះ ប៉ុន្តែអ្នកទាំងពីរ បានបដិសេធសំណើរទាំងអស់ ដោយព្រលយថា អាពាហ៍ពិពាហ៍របស់ពួកគេមិនចំណាយខ្ពស់។

៣ Ok Joo Hyun នឹងច្រៀងនៅក្នុងពិធីរៀបការ

តារាចម្រៀងកូរ៉េ Ok Joo Hyunដែលជាមិត្តយូរឆ្នាំរបស់កូនក្រមុំ Song Hye Gyo នឹងច្រៀងនៅក្នុងពិធីរៀបការ។

៤ មិនទាន់មានគំរោងដើរកំសាន្តក្រោយរៀបការ

នៅពេលនិយាយពីការមមាញឹកក្នុងការងារ លោក Song Joong Ki និយាយថា «ខ្ញុំមិនគិតថាយើងអាចដើរកំសាន្តក្រោយរៀបការ»។ ប្រសិនបើមានដំណើរកំសាន្តក្រោយរៀបការ យើងគិតថាប្រហែលជាដំណើរកំសាន្តរយៈពេលខ្លីដូចគូស្នេហ៍Rain និង Kim Tae Hee។

៥ គូស្នេហ៍ Song Song នឹងត្រលប់ចូលធ្វើការវិញភ្លាមក្រោយរៀបការ

ក្នុងកិច្ចសម្ភាសន៍មួយ Song Joong Ki និយាយថា «ក្រោយរៀបការ យើងនឹងចាប់ផ្តើមថតកុន។ យើងទាំងពីរមានការងារច្រើន ហើយក៏មានការរៀបចំជាមុនជាច្រើនផងដែរមុនចាប់ផ្តើមថត។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត