កាតា នឹងសាងសង់ពហុកីឡាដ្ឋានបាល់ទាត់ពិភពលោកមានទម្រង់ដូចមួកអារ៉ាប់

25/08/2017 - Views:48

ប្រទេសកាតា នឹងសាងសង់ពហុកីឡាដ្ឋានមួយដែលមានទម្រង់ដូចជាមួកGahfiya ដែលជាមួកចាក់ប្រពៃណីរបស់ជនជាតិអារ៉ាប់ ដើម្បីស្វាគមន៍កីឡាWorld Cup ឆ្នាំ២០២២។ កាតា នៅតែបន្តស្វាគមន៍កីឡាWorld Cup ឆ្នាំ២០២២ បើទោះជាកាតា កំពុងមានជម្លោះការទូតជាមួយប្រទេសជិតខាងក៏ដោយ។

ប្រទេសអារ៉ាប៊ី សាអូឌីត អេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត អារ៉ាប់រួម បានដាក់ទណ្ឌកម្មលើកាតាកាលពីខែមិថុនា និងកាត់ផ្តាច់ទំនាក់ទំនងផ្នែកដឹកជញ្ជូនជាមួយប្រទេសកាតា ដោយចោទថា កាតាគាំទ្រក្រុមភេរវកម្ម។ ជាការចោទប្រកាន់មួយដែលរដ្ឋាភិបាលទីក្រុងដូហា ច្រានចោល។

ពហុកីឡាដ្ឋាន Al Thumama ដែលត្រៀមស្វាគមន៍កីឡាWorld Cup ឆ្នាំ២០២២ បានគូរប្លង់ឡើងដោយស្ថាបត្យករជនជាតិកាតាក្នុងទម្រង់ដូចមួកប្រពៃណីសម្រាប់បុរសអារ៉ាប់។ពហុកីឡាដ្ឋាន Al Thumamaជាពហុកីឡាដ្ឋានមួយបំពាក់ម៉ាស៊ីនត្រជាក់ នឹងអាចទទួលអ្នកគាំទ្រ៤០,០០០នាក់ នៅក្នុងការប្រកួតកីឡា World Cup ឆ្នាំ២០២២។

លោក Hassan al-Thawadi ប្រធានគណៈកម្មាធិការកីឡាឆ្នាំ២០២២របស់ប្រទេសកាតា បាន និយាយថា «រចនាបទពហុកីឡាដ្ឋានតំណាងគ្រប់យ៉ាងដែលបង្រួបបង្រួមយើងជាអារ៉ាប់ និងម៉ូស្លីម ហើយសមរម្យទៅនឹងកីឡា FIFA World Cup លើកដំបូង នៅតំបន់មជ្ឈឹមបូព៌ា»។

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត