រូបមន្ដសម្រាប់​អ្នក មាន​ជំងឺ​ឈឺក្រពះ និង​ក្លិន​មាត់​មិន​ល្អ

28/08/2017 - Views:98

​អ្នក​មាន​ជម្ងឺ​ក្រពះ ធ្វើអោយ​ក្លិន​មាត់​មាន​បញ្ហា​ធុំក្លិន​មិន​ល្អ ពិបាក​ក្នុង​កា​ទំនាក់ទំនង​ណាស់​។ថ្ងៃនេះ​យើង​មាន​រូបមន្ដ​ថ្មីងាយៗ​ ដែល​ផ្សំ​ចេញពី​គ្រឿងទេស តែ​មាន​ប្រសិទ្ឋភាព​ខ្ពស់ ​សម្រាប់​អ្នក​មានជំ​ងឺ​ក្រពះ​៖

​ម្រះព្រៅ​ជា​ជី​ម្យ៉ាង​ ដែល​យើង​មក​បន្ថែម​មុខម្ហូប​ អោយ​កាន់​តែ​ឆ្ញាញ់​ពិសារ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ម្រះព្រៅ ក៏​ជា​រុក្ខជាតិ​ម្យ៉ាង ដែល​គេ​យកមក​ប្រើប្រាស់ ធ្វើ​ជា​ឱសថ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ​ផងដែរ សំរាប់​សុខភាព​។​

​ស្លឹក និង​ផ្កា​ម្រះព្រៅ មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ មាន​កម្រិត​សារធាតុ​ខ្លាញ់​តិច លើសពីនេះ​ទៀត វា​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន ប្រភេទ​ដូចជា​៖ វីតាមីន A, C, K, ទង់​ដែក និង Omega-3 fats​។

សារធាតុ​ទាំងអស់នេះ គឺជា​វត្ថុ​ធាតុ​ផ្សំដ៏​ល្អ​បំផុត ក្នុង​ការថែទាំ​រាងកាយ ឱ្យមាន​សុខភាព​ល្អ ព្យាបាល​ជំងឺ​ឈឺ និង​ជួយ​អោយ​ប្រព័ន្ទ​រំលាយ អាហារ​ដំណើរការ​បាន​ល្អ​។

វី​ធី​ព្យាបាល ៖​យក​ទឹក​ម្រះព្រៅ មួយ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង​ទឹក​ខ្ញី មួយ​ស្លាប​កាហ្វេ បន្ទាប់មក ផឹក​វារៀលរាល់ពេលព្រឹកពោះទទេរ ការផឹកវាបែបនេះ វាជួយកាត់បន្ថយ ការឈឺចាប់​ក្រពះ ជាពិសេសក្លិនមាត់មិនល្អតែម្ដង​៕

​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត