វិធីងាយៗរក្សាពត៌មានសម្ងាត់របស់អ្នកនៅលើFacebook

28/08/2017 -  114

សម័យកាលបច្ចេកវិទ្យាទំនើប មានបណ្តាញអ៊ីនធើណែត និងមានបណ្តាញទំនាក់ទំនងសង្គម Facebook(ហ្វេសប៊ុក)ពិតជាធ្វើអោយទំនាក់ទំនងរបស់មនុស្សម្នាក់ៗកាន់តែជិតគ្នាខ្លាំងឡើង ផ្តល់ការកំសាន្ត ចែករំលែករូបថតវីដេអូ ដំណឹងផ្សេងៗ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមFacebook ដែលមានច្រើនជាង២ពាន់លាននាក់។

ប៉ុន្តែមានពត៌មានជាក់លាក់មួយចំនួន អ្នកប្រាកដ ជាមិនចង់បង្ហាញអោយគេដឹងច្រើនឡើយ។ ងាយបំផុតអ្នកគ្រាន់ទេអនុវត្តន៍វិធីងាយៗខាងក្រោម នឹងជួយអ្នករក្សាពត៌មានសម្ងាត់ឯកជនផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងស្រួល។

 

វិធីទី១: បិទពត៌មានផ្ទាល់ខ្លួនរបស់អ្នក

ចុច លើសញ្ញាព្រួញនៅខាងស្តាំដៃនៅខាងលើយកពាក្យSettings ហើយជ្រើសយកPrivacy ។

សូមពិនិត្យមើលនៅ ត្រង់ពាក្យថា Who can see your future posts? នៅត្រង់នេះ អ្នកអាចជ្រើសរើសការកែតម្រូវតាមចិត្តអ្នកបានហើយ។ សូមជ្រើសយកពាក្យ Friends ប្រសើរជាយក Public។ ហើយប្រសិនបើចង់អោយពត៌មានរបស់អ្នកកាន់តែសម្ងាត់សូមជ្រើសពាក្យOnly Me។

 

វិធីទី២: កំណត់អ្នកណាដែលអាចមើលឃើញអ្វីដែលអ្នកផុសកាលពីមុន

ដើម្បីកម្រិតអ្នកដែលអាចមើលឃើញអ្វីដែលអ្នកធ្លាប់បានចែករំលែកលើ Facebook សូមចូលទៅរកពាក្យថា Limit Old Posts។ បន្ទាប់ពីចុចនៅលើពាក្យនេះហើយ នឹងមានផ្ទាំងមួយចេញមកជាមួយនិងពាក្យថា Confirm សូមចុចយកពាក្យ Confirm។

 

វិធីទី៣: ជ្រើសរើសអ្នកដែលអាចមើលឃើញអ្វីដែលអ្នក Post

នៅពេលអ្នក Post អ្វីមួយនៅលើ Facebook អ្នកអាចជ្រើសរើសអ្នកដែលអាចមើលឃើញអ្វីដែលអ្នក Post ដោយចូលទៅកាន់ Update Status ហើយចូលទៅសញ្ញាព្រួញមួយនៅជិតពាក្យថាFriends ចុចនៅលើសញ្ញាព្រួញហើយជ្រើសរើសយកលក្ខខណ្ឌដែលអ្នកចង់បាន។

សម្រាប់ជម្រើសផ្សេងទៀតអ្នកអាចចុចលើពាក្យថាSee All ហើយរកពាក្យថាCustom។ បន្ទាប់មកនឹងមានបង្ហាញផ្ទាំងCustom privacy។ នៅត្រង់ពាក្យថា Share this with អ្នកអាចសរសេរឈ្មោះមនុស្សដែលអ្នកចង់ចែករំលែកអ្វីដែលអ្នកបានផុសលើFacebook។ ពេលអ្នកសរសេរឈ្មោះ មិត្តភ័ក្តិដែលអ្នកចង់ចែករំលែកជាមួយហើយ សូមចុចលើពាក្យថា Save Changes។

 

វិធីទី៤: លាក់អាយុ

 

សម្រាប់អ្នកដែលមិនចង់បង្ហាញថ្ងៃខែឆ្នាំកំណើតលើ Facebook។ ចូលទៅរកពាក្យថា About នៅជិតហ្នឹងProfile Picture របស់អ្នក។ ហើយចូលទៅកាន់ Date of Birth ហើយជ្រើសរើសយកពាក្យOnly Me (មានតែអ្នកម្នាក់គត់ដែលអាចមើលឃើញ)។ បើជ្រើសរើសយកពាក្យFriends (មានតែមិត្តរបស់អ្នកប៉ុណ្ណោះដែលអាចមើលឃើញ) បើជ្រើសរើសយកពាក្យPublic (មនុស្សទូទៅទាំងអស់នឹងមើលឃើញពត៌មានថ្ងៃកំណើតរបស់អ្នក) សម្រាប់ពាក្យCustom (កំណត់មនុស្សជាក់លាក់ណាម្នាក់ដែលអ្នកចង់អោយឃើញ ឬមនុស្សដែលអ្នកមិនចង់អោយឃើញ)។ នៅពេលអ្នកជ្រើសរើសរួចរាល់សប្បាយចិត្តហើយសូមចុចលើពាក្យថា Save Changes។

 

វិធីទី៥: មិនបង្ហាញ Friend list

ប្រសិនបើអ្នកមិនចង់អោយគេដឹងថា អ្នកណាខ្លះជាមិត្តរបស់អ្នក សូមចុចលើឈ្មោះរបស់អ្នកដែលស្ថិតរបាលើបង្អស់ក្នុងផ្ទាំងFacebook។ ហើយចូលទៅពាក្យថាFriends ដែលនៅជិតProfile Picture របស់អ្នក។ ហើយនៅជិតពាក្យថា Find Friends មានសញ្ញាខ្មៅដៃ ហើយចុចលើសញ្ញាខ្មៅដៃ ហើយជ្រើសរើសពាក្យ Edit Privacy ហើយយកពាក្យថា Only Me។

 

វិធីទី៦ កម្រិតអ្នកសុំAdd Friends

ដើម្បីជៀសវាងការសុំAdd Frirnds ពីមនុស្សប្លែកមុខ។ ចុចលើសញ្ញាក្បាលព្រួញចុះក្រោមដែលស្ថិតនៅផ្នែកខាងស្តាំដៃនៅខាងលើបំផុតក្នុងផ្ទាំងទំព័រFacebook ហើយយកពាក្យថា Settings ហើយជ្រើសពាក្យ Privacy ។ នៅត្រង់ពាក្យថា ‘Who can contact me?’ ជ្រើសយកពាក្យ Friends of friends។

 

វិធីទី៧ ផ្តាច់ទំនាក់ទំនង(Blocking )

ប្រសិនបើអ្នកមិនចង់មានទំនាក់ទំនងជាមួយអ្នកណាម្នាក់ វិធីល្អបំផុតគឺ block អ្នកទាំងនោះ។ចុចលើសញ្ញាក្បាលព្រួញចុះក្រោមដែលស្ថិតនៅផ្នែកខាងស្តាំដៃនៅខាងលើបំផុតក្នុងផ្ទាំងទំព័រFacebook ហើយយកពាក្យថាSettingsជ្រើសរើសយកពាក្យ Blocking នៅខាងឆ្វេង ហើយនៅត្រង់ពាក្យថា Block users វាយឈ្មោះមនុស្សដែលអ្នកមិនចង់មានទំនាក់ទំនងជាមួយ គឺជាការស្រេច។

វិធីទី៨: មិនបង្ហាញរូបថតរបស់អ្នក

ប្រសិនបើអ្នកមិនចង់អោយគេឃើញរូបថតណាមួយរបស់អ្នក។ ចុចលើឈ្មោះរបស់អ្នក ហើយជ្រើសយកពាក្យថា Photos។ នៅត្រង់ពាក្យថា Photos of You ចុចលើសញ្ញាខ្មៅដៃ ហើយយកពាក្យថា Hide from Timeline។ នៅត្រង់ពាក្យថា Your Photos ចុចលើសញ្ញាខ្មៅដៃ ហើយយកពាក្យថា Delete this photo ដើម្បីលុបរូបថត។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត