រៀបចំលំអរលំនៅដ្ឋានមានផ្ទៃជញ្ជាំងពណ៌ស

29/08/2017 -  225

ផ្ទៃជញ្ជាំងពណ៌សមើលទៅប្រហែលជាបុរាណបន្តិច និងធម្មតាបន្តិច ប៉ុន្តែផ្ទៃជញ្ជាំងពណ៌សពិតជាមិនបានធ្វើអោយយើងមានអារម្មណ៍ថា ធុញទ្រាន់ឡើយនៅពេលយូរៗទៅ។ តើអ្នកដឹងទេ ផ្ទៃជញ្ជាំងពណ៌សមានគុណប្រយោជន៍ជាច្រើន។ អ្នកអាចរក្សាទុកផ្ទៃជញ្ជាំងពណ៌សលាតអោយនៅតែជាផ្ទៃសដដែលក៏បាន ឬអ្នកអាចបង្ហាញស្នាដៃតុបតែងរបស់អ្នក ដោយការបន្ថែមពណ៌ ឬគំនូរ ឬកំណាត់ផ្សេងៗបានទៅតាមចិត្ត។

ផ្ទាំងគំនូរពណ៌ភ្លឺចម្រុះដូចបង្ហាញខាងលើនេះ ជាមួយនិងអំពូលធំពីរ បានបន្ថែមភាពរស់រវើកអោយជញ្ជាំងពណ៌ស ដែលមើលទៅមិនស៊ាំភ្នែក ឬក៏ទើសភ្នែក។

ផ្ទៃជញ្ជាំងពណ៌ស បានបន្ថែមពន្លឺក្នុងបន្ទប់ដែលប្រើប្រាស់គ្រឿងសង្ហារិម ឬសំភារៈតុបតែងផ្សេងទៀតតែមួយពណ៌ អោយមើលទៅភ្លឺ ត្រជាក់ភ្នែក។

ការបន្ថែមបរិក្ខារផ្សេងៗភ្ជាប់ទៅនឹងជញ្ជាំងពណ៌ស ទោះបីមើលទៅហាក់ដូចជាស៊ុម ប៉ុន្តែវាមិនធ្វើអោយមើលទៅមានភាពរញ៉េរញ៉ៃឡើយ។

វាំងននពណ៌តែមួយ និងជាពណ៌ភ្លឺ ជាមួយនិងផ្ទៃជញ្ជាំងពណ៌ស ធ្វើអោយលំនៅដ្ឋានរបស់អ្នកកាន់តែស្អាត និងមើលទៅឃើញធំទូលាយ។

គ្រឿងប៉ាក់សម្រាប់ព្យួរជញ្ជាំងពណ៌ទឹកដោះគោរំលេចទៅដោយរំយោល បន្ថែមភាពកក់ក្តៅនៅក្នុងលំនៅដ្ឋានផ្ទៃជញ្ជាំងពណ៌សជាពិសេសបន្ទប់គេង។

សិល្បៈជាគំនូររូបក្រាហ្វិច ពណ៌ចម្រុះពីរ ទៅបីផ្ទាំង អាចបង្កើតបាននូវភាពរីករាយ និងរស់រវើកអោយជញ្ជាំងពណ៌ស។

ដាក់ព្យួរវត្ថុសិល្បៈដែលអាចព្យួរភ្ជាប់នៅជញ្ជាំងទាំងអស់មិនចំពោះថា ទំហំណា ទម្រង់យ៉ាងម៉េចឡើយ អោយតែជញ្ជាំងមានផ្ទៃពណ៌ស ក៏ការតុបតែងលំអររបស់អ្នកនៅតែមើលទៅឃើញថាជាស្នាដៃសិល្បៈកែច្នៃបង្កើតថ្មី ។

ផ្ទៃជញ្ជាំងពណ៌ស គឺជាផ្ទៃលំអរដ៏ឥតខ្ចោះសម្រាប់ថ្នើរដាក់សៀវភៅ ថូរផ្កា រួមនិងវត្ថុតាំងលំអរផ្សេងៗ។

ជញ្ជាំងបន្ទប់ទឹកធំ មានឥដ្ឋពណ៌ស មើលទៅមានអនាម័យ ជាពិសេសនៅពេលដាក់ផ្គុំជាមួយ ថ្មកែវ។

ជញ្ជាំងពណ៌សគឺជាផ្ទៃលំអរតែមួយគត់ដែលមើលទៅឃើញទូលាយប្រសិនបើអ្នកជ្រើសរើសការតុបតែងដែលមានពណ៌ចម្រុះ សៀវភៅយ៉ាងច្រើន និងសំភារៈតុបតែងផ្សេងៗ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត