កីឡាករកម្ពុជាដណ្តើមបានមេដាយសរុបចំនួន១៧

30/08/2017 -  166

ក្រោយកម្ពុជាចូលរួមប្រកួតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៩ខែសីហា កម្ពុជាទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ សរុបទាំងអស់ចំនួន១៧ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី។

អត្តពលិកកម្ពុជា ដណ្ដើមបាន មេដាយ១៧រួមមាន មេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២

១-មេដាយមាស៖ ប្រភេទកីឡា ប៉េតង់ចំនួន១ គុនខ្មែរចំនួន១ និងតេក្វាន់ដូចំនួន១

២-មេដាយប្រាក់៖ ប្រភេទកីឡាប៉េតង់តង់ចំនួន១និងគុនខ្មែរចំនួន១

៣-មេដាយសំរឹទ្ធិ៖ ប្រភេទកីឡាសីប៉ាតាក្រ-ឈីនឡូនចំនួន២ ប៉េតង់ចំនួន៣ តេន្នីសចំនួន១ ជិះសេះចំនួន១ គុនខ្មែរចំនួន២ ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន២។

លទ្ធផលដ៏ប្រសើរដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាកម្ពុជាយើង បានជួយឲ្យកម្ពុជាបន្ដឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវ ប្រ៊ុយណេ និងប្រទេសទីម័រខាងកើត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងកួឡាឡំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ខែសីហា។

ដោយ៖ Vibe

 

ព័ត៌មានផ្សេងទៀត