កើតស្រែងត្រូវដោះស្រាយយ៉ាងណា?

31/08/2017 - Views:69

ស្រែងគឺជាជំងឺប្រព័ន្ធភាពស៊ាំ ធ្វើការខុសប្រក្រតី មានន័យថា កោសិកាប្រព័ន្ធភាពស៊ាំមានការយល់ច្រឡំ ក្នុងការវាយប្រហារ កោសិកាស្បែកខ្លួនឯង ដោយគិតថាវាជារបស់ដែលមកពីខាងក្រៅខ្លួន បាក់តេរី ឬវីរុស។ហេតុដូច្នេះហើយ ទើបវាបង្កទៅជា កំណកស្បែកក្រាស់ទៅៗ រហូតដល់កើត មានជាក្រហម និងរលាកជាស្រែងតែម្តង។

ស្រែងកើតឡើងនៅកន្លែង មានសន្លាក់ដូចជា កែងដៃ និងជង្គង់ ប្រអប់ដៃ ប្រអប់ជើង ករ ស្បែកក្បាល និងមុខជាដើម។ខាងក្រោមជាវិធីងាយៗដើម្បីកុំអោយកើតមានស្រែងឬព្យាបាល៖

-លាយម្សៅរមៀត ខ្ទឹមស អំបិលតិច ចូលគ្នា រួចយកទៅបិតលើស្រែង ទុកចោល ៥នាទី រួចលាងទឹកស្អាតជាការស្រេច ។

-ត្រូវមានអនាម័យរាងកាយអោយបានល្អ ឬលាងសម្អាតកន្ទួលនៅលើស្បែក ជាមួយនឹងសាប៊ូ រួចងូតទឹកហើយ សម្ងួតវាឲ្យបានល្អ។

-ប្រសិនបើរោគសញ្ញា មិនមានភាពប្រសើរឡើង បន្ទាប់ពីពីរសប្តាហ៍ សូមទាក់ទង់ទៅវេជ្ជបណ្ឌិតរបស់អ្នក៕

ដោយ៖ ជួប វត្ដី

 

 

ព័ត៌មានផ្សេងទៀត