បវរកញ្ញាអង់គ្លេសឆ្នាំ២០១៧ប្រគល់ម្កុដអោយវិញក្រោយតម្រូវអោយនាងសម្រកទម្ងន់

01/09/2017 -  139

ម្ចាស់ជ័យលាភីបវរកញ្ញាប្រទេសអង់គ្លេសឆ្នាំ២០១៧ (Miss UK 2017) បានសម្រេចបោះបង់ម្កុដរបស់នាង បន្ទាប់ពីមានការតម្រូវអោយនាងសម្រកទម្ងន់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមតំណែងបវរកញ្ញាលំដាប់ពិភពលោកជាបន្តទៀត។

នាង Zoiey Smale វ័យ២៨ឆ្នាំ បានគ្រោងម្កុដបវរកញ្ញាអង់គ្លេសឆ្នាំ២០១៧ កាលពីខែមិថុនាកន្លងទៅ ហើយកំពុងត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែងបវរកញ្ញា Miss United Continents នៅប្រទេសអេក្វាឌ័រ នៅខែកញ្ញានេះ។

បវរកញ្ញាអង់គ្លេសរូបនេះនិយាយថា «សម្រាប់អ្នកដែលប្រាប់អោយខ្ញុំផ្លាស់ប្តូរខ្លួនឯង ដើម្បី អោយសមស្របនឹងក្រុមហ៊ុនធ្វើអោយខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ តើអ្នកដទៃទទួលបានការអនុញាតិអោយកំណត់ថាអ្វីដែលខ្ញុំគួរទទួលទាន ឬអ្វីដែលខ្ញុំមិនគួរទទួលទានដោយរបៀបណា? សម្រស់ និងភាពស្រស់ស្អាត មិនត្រូវកំណត់ដោយទំហំរាងកាយឡើយ។ដូច្នេះ ខ្ញុំបានសម្រេចបោះបង់តំណែងជាបវរកញ្ញា។

នាងZoiey Smale បានបោះបង់ចោលឱកាសទៅប្រកួតលំដាប់អន្តរជាតិ បន្ទាប់ពីប្រធានជាអ្នករៀបចំអោយនាងទៅចូលរួមប្រកួតខាងប្រទេសអង់គ្លេស ប្រាប់នាងអោយសម្រកទម្ងន់អោយបានច្រើនតាមដែលនាងអាចធ្វើទៅបាន ដើម្បីអោយនាងក្លាយជាបេក្ខភាពលេចធ្លោរម្នាក់។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត