Samsung បានការអនុញាតិអោយសាកល្បងរថយន្តគ្មានមនុស្សបើកនៅអាមេរិក

03/09/2017 -  96

ក្រុមហ៊ុនSamsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ទទួលបានការអនុញាតិអោយធ្វើការសាកល្បងរថយន្តគ្មានមនុស្សបើកនៅលើដងផ្លូវសាធារណៈនៅរដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិក។

ការអនុញាតិនេះមានន័យថា រថយន្តគ្មានមនុស្សបើករបស់ក្រុមហ៊ុន Samsung នឹងអាចបើកបរធ្វើដំណើរបាននៅលើផ្លូវដូចគ្នាទៅនឹងរថយន្តដែលបើកបរដោយមនុស្ស។

គួររំលឹកថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Samsung ទទួលបានភ្លើងខៀវ អោយធ្វើការសាកល្បងរថយន្តគ្មានមនុស្សបើករបស់ខ្លួននៅលើដងផ្លូវរបស់ប្រទេសកូរ៉េខាងត្បូង។

អាជ្ញាធររដ្ឋកាលីហ្វញ៉ា បានអោយដឹងតាមគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung ត្រូវបានដាក់បន្ថែមនៅក្នុងបញ្ជីដែលទទួលបានការអនុញាតិអោយសាកល្បងរថយន្តគ្មានមនុស្សបើកនៅរដ្ឋមួយនេះរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា មានក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានឈ្មោះនៅក្នុងបញ្ជីអនុញាតិអោយសាកល្បងរថយន្តគ្មានមនុស្សបើកនៅរដ្ឋកាលីហ្វញ៉ា ដែលក្រុមហ៊ុនផលិតរថយន្តធំៗទាំងនោះមាន Apple ក្រុមហ៊ុន Baidu ក្រុមហ៊ុន Tesla ក្រុមហ៊ុន Waymo ផងដែរ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត