មនុស្សមានស្មារតីរឹងមាំធ្វើរឿង៨យ៉ាងនេះរៀងរាល់ថ្ងៃ

04/09/2017 -  139

ខាងក្រោមនេះជារឿងរ៉ាវ៨យ៉ាងដែលមនុស្សមានស្មារតីរឹងមាំធ្វើជារៀងរាល់ថ្ងៃដើម្បីអោយស្មារតីរបស់ពួកគេកាន់តែរឹងមាំបន្ថែមទៀត៖

១/ ប្រើប្រាស់កម្លាំងស្មារតីដោយប្រុងប្រយ័ត្ន

ការឆ្លងកាត់ពេលវេលាមួយថ្ងៃៗ មនុស្សម្នាក់ៗងាយទទួលរងការរំខានផ្សេងៗដែលបង្កអោយកើតមានការខូចអារម្មណ៍ដោយសារតែរឿងរ៉ាវមិនសំខាន់និងគ្មានប្រយោជន៍ផ្សេងៗជាច្រើន។ ប៉ុន្តែសម្រាប់មនុស្សមានស្មារតីរឺងមាំ បានជ្រើសរើសប្រើប្រាស់ពេលវេលារបស់ពួកគេ និងថាមពលរបស់ពួកគេដោយប្រុងប្រយ័ត្ន។ពួកគេ បានដាក់ការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរឿងរ៉ាវដែលមានសារៈសំខាន់បំផុត ដូច្នេះពួកគេ អាចឈានទៅដល់គោលដៅដែលពួកគេបានកំណត់ទុក។

២/ គ្រប់គ្រងគំនិតអវិជ្ជមាន

មនុស្សគ្រាប់គ្នាពេលខ្លះ ក៏មានគំនិតអវិជ្ជមាន ប៉ុន្តែសម្រាប់អ្នកមានស្មារតីរឹងមាំមិនបណ្តែតបណ្តោយអោយគំនិតអវិជ្ជមានទាំងនោះមកគ្រប់គ្រង ឬទាញទំលាក់ពួកគេចូលទៅក្នុងស្ថានភាពអវិជ្ជមានឡើយ។ ជំនួសមកវិញ ពួកគេបានឆ្លើយតបចំពោះការគិតទុកដ៏ទុទិដ្ឋិនិយមដែលពួកគេអាចនឹងមាន ដោយការបកស្រាយពន្យល់ចិត្តគំនិតរបស់ពួកគេតាមបែបវិជ្ជមាន។ ពួក គេ នឹងបន្តរក្សាលំនឹងចិត្តជម្រុញអោយពួកគេខិតខំធ្វើរឿងល្អបំផុតអោយអស់ពីចិត្ត ដោយការពន្យល់ខ្លួនឯងដូចជាមិត្តដ៏គួរអោយជឿជាក់ម្នាក់ ឬជាគ្រូជំនួយម្នាក់ដូច្នោះឯង។

៣/ ឆ្ពោះសំដៅទៅរកគោលដៅ

មនុស្សមានស្មារតីរឹងមាំ កំណត់ច្បាស់លាស់ពីខ្លួនឯងផ្ទាល់ និងគោលដៅវិជ្ជាជីវៈ ដែលផ្តល់អោយពួកគេនូវអត្ថន័យ និងគោលដៅជាក់លាក់។ ពួកគេ នៅតែចាំទុកគោលដៅរយៈពេលវែងក្នុងគំនិតរបស់ពួកគេជានិច្ច ហើយចាត់ទុករាល់ឧបសគ្គជាវិញ្ញាសារជីវិតហើយខិតខំរកដំណោះស្រាយ ជាជាងចាត់ទុកឧបសគ្គជាការរាំងខ្ទប់ភាពជោគជ័យរបស់ពួកគេ។

៤/ យកចិត្តទុកដាក់លើដំណើរវិវត្តន៍

អ្នកមានស្មារតីរឹងមាំ យកចិត្តទុកដាក់លើដំណើរវិវត្តន៍ជារៀងរាល់ថ្ងៃ ដើម្បីឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ ពួកគេកំណត់ពេលវេលាដើម្បីពិនិត្យឡើងវិញ ថាតើអ្វីដែលពួកគេកំពុងធ្វើបានល្អបំផុតឬនៅ? ហើយពួកគេទទួលស្គាល់អស់ពីចិត្តនូវរាល់ចំណុចដែលពួកគេត្រូវធ្វើការកែលំអរ និងពង្រឹងឡើងវិញ។ ពួកគេទទួលស្គាល់កំហុស និងតតាំងតបតរវិញឥតឈប់ដើម្បី ការវិវត្តន៍ដ៏ល្អប្រសើរទៅរកគោលដៅរបស់ពួកគេ។

៥/ អត់ធ្មត់ចំពោះបញ្ហាដើម្បីបំណងសំខាន់

នៅពេលអ្នកខ្លះព្យាយាមគេចចេញពីបញ្ហា ឬទុក្ខព្រួយផ្សេងៗ ហើយអ្នកផ្សេងទៀតជ្រមុជខ្លួនឯងទៅក្នុងបញ្ហាដើម្បីបង្ហាញថា ខ្លួនឯងខ្លាំង។ ប៉ុន្តែសម្រាប់អ្នកមានស្មារតីរឹងមាំវិញ បានប្រើប្រាស់ការអត់ធ្មត់របស់ខ្លួន នៅពេលការអត់ធ្មត់នោះ បម្រើអោយគោលបំណងសំខាន់។ ពួកគេនៅតែបន្តការហាត់ប្រាណ បើទោះជាពួកគេនឿយណាយ ឬពួកគេនៅតែបន្តការថ្លែង សន្ទរកថា ទោះពួកគេមានអារម្មណ៍ថា ភ័យខ្លាច។

៦/ មានអំណរគុណ

អ្នកមិនអាចស្ថិតនៅចំណុចល្អបំផុតរបស់អ្នកឡើយ បើអ្នកនៅតែទទូចថា អ្នកគួរតែបានអ្វីៗគ្រប់យ៉ាងល្អប្រសើរជាងនេះ។ អ្នកមានស្មារតីរឹងមាំ ទទួលស្គាល់ថា ពួកគេមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ ពួកគេទទួលស្គាល់សំណាងល្អរបស់ពួកគេ ហើយបង្ហាញអំណរអរគុណចំពោះគ្រប់យ៉ាងដែលពួកគេមានមិនចំពោះថា តិចឬច្រើន តូចឬធំ។

៧/ រក្សាតុល្យភាពរវាងអារម្មណ៍ និងហេតុផល

អ្នកមានស្មារតីរឹងមាំដឹងថា អារម្មណ៍របស់ពួកគេដើរតួរយ៉ាងសំខាន់នៅក្នុងការគិត និងអាកប្បកិរិយារបស់ពួកគេ។ អ្នកមានស្មារតីរឹងមាំ យកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដែលអារម្មណ៍ របស់ពួកគេអាចជះឥទ្ធិពលលើការវិនិច្ឆ័យ ហើយពួកគេរក្សាតុល្យភាពយ៉ាងប្រុងប្រយ័ត្នរវាងអារម្មណ៍ និងហេតុផល ដូច្នេះពួកគេអាចសម្រេចចិត្តមួយបានយ៉ាងល្អបំផុត។

៨/ រស់នៅស្របទៅតាមគុណតម្លៃ

អ្នកមានស្មារតីរឹងមាំ ផ្តោតសំខាន់លើការរស់នៅទៅតាមគុណតម្លៃរបស់ពួកគេ ហើយខិតខំធ្វើល្អបំផុតអោយអស់ពីសមត្ថភាព បើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ នៅពេលព្រះអាទិត្យលិច ពួកគេនឹងមិនសួរខ្លួនឯងឡើយថា «តើថ្ងៃនេះ ពួកគេបានយកឈ្នះលើអ្នកណាខ្លះ?« ជំនួសអោយសំនួរនេះ ពួកគេនឹងសួរខ្លួនឯងថា «តើខ្ញុំពិតជាបានស្មោះត្រង់នឹងគុណតម្លៃខ្លួនឯងហើយមែនទេ?»។

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត