Angelina Jolie នឹងត្រលប់ចូលធ្វើការវិញក្រោយសម្រាករយៈពេលយូរ

05/09/2017 -  349

តារាសម្តែងស្រី និងជាអ្នកដឹកនាំរឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ សង្ឃឹមថា នឹងត្រលប់ទៅមុខកាំមេរ៉ាវិញក្នុងរយៈពេល២ទៅ៣ខែខាងមុខនេះ។

នាង Angelina Jolie និយាយថា នាងគ្រោងនឹងត្រលប់ទៅបំពេញការងារវិញ ក្រោយបានឈប់សម្រាកដោះស្រាយបញ្ហាគ្រួសារដ៏ស្មុគស្មាញ ដែលកើតឡើងក្រោយនាង និងតារាសម្តែង ហូលីវូដលោកBrad Pitt បែកផ្លូវគ្នា។ នេះជាការលើកឡើងរបស់Jolie ក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មាន Hollywood Reporter ។

ងាកត្រលប់មករឿងស្នេហា Jolie និង Pitt វិញនោះ តាមប្រភពជិតស្និទរបស់អ្នកទាំងពីរអះអាងថា Jolie និង Pitt មិនត្រលប់មកជួបជុំគ្នាវិញទេ។ ការទម្លាយអោយដឹងពីប្រភពជិតស្និទ កើតមានបន្ទាប់ពីមានពត៌មានថា គូរស្នេហ៍ហូលីវូដមួយគូនេះ ត្រលប់មកត្រូវរ៉ូវគ្នាវិញ ក្រោយពួកគេបានជួបមុខគ្នា។

តារាស្រីវ័យ៤២ឆ្នាំ នាង Jolie បានប្រកាសលែងលះជាមួយលោក Pitt កាលពីឆ្នាំ២០១៦ ក្រោយរស់នៅជាមួយគ្នាបាន១២ឆ្នាំ។ ការប្រកាសលែងលះរបស់តារាល្បីល្បាញ របស់ហូលីវូដមួយគូរនេះ បានក្លាយជាពត៌មាននៅលើទំព័រមុខរបស់ទីភ្នាក់ងារសារពត៌មានជាច្រើននៅ ទូទាំងពិភពលោក។ Jolie និង Pitt បានរៀបការនៅឆ្នាំ២០១៤ និងមានកូន៦នាក់។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត