នៅពេលអនាគត នឹងមានការដឹកជញ្ជូនភីហ្សាតាមរថយន្តគ្មានមនុស្សបើក

05/09/2017 -  236

ពីរថយន្តប្រណាំង អភិវឌ្ឍន៍ខ្លួនទៅជារថយន្តគ្មានមនុស្សបើកនោះ ការយកចិត្តទុកដាក់ធំបំផុតគឺផ្តោតសំខាន់ទៅលើការដឹកញ្ជូនមនុស្ស។ ប៉ុន្តែការដឹកជញ្ជូនទំនិញ ចាប់ពីម្ហូបអាហារ ទៅកញ្ចប់ទំនិញផ្សេងៗ រហូតដល់សៀវភៅ ឬទំនិញផ្សេងៗទៀត ប្រហែលជាឱកាសដែលត្រូវធ្វើការពិចារណាផងដែរ។

យើង គិតថាមានឱកាសពាណិជ្ជកម្មដ៏ល្អមួយ។ ហើយសម្រាប់ Ford ឱកាសនេះ ចាប់ផ្តើមឡើងជាមួយនំភីហ្សា។ នេះជាការលើកឡើងរបស់លោក Sherif Marakby អនុប្រធានផ្នែករថយន្តគ្មានមនុស្សបើករបស់ក្រុមហ៊ុនរថយន្តហ្វដ(Ford)។

នំភីហ្សារបស់ក្រុមហ៊ុនភីហ្សា Domino នៅសប្តាហ៍នេះ បានគ្រោងនឹងចាប់ផ្តើមការសាកល្បងដឹកជញ្ជូនដោយប្រើប្រាស់រថយន្តគ្មានមនុស្សបើករបស់ក្រុមហ៊ុនFord ដែលបំពាក់ទៅដោយប្រព័ន្ធបញ្ជា និងកម្មវិធីជាច្រើនដើម្បីស្វែងរកផ្លូវ ទៅកាន់លំនៅដ្ឋាន ឬការិយាល័យរបស់អតិថិជនដែលជាអ្នកបញ្ជាទិញ។

សម្រាប់ការសាកល្បងដឹកភីហ្សារបស់ក្រុមហ៊ុនDominoនោះ ក្រុមហ៊ុនFord បានប្រើរ៉ាដា និងកាំមេរ៉ាដើម្បីស្កេនផ្លូវ។ ជាមួយគ្នា ក្រុមហ៊ុនរថយន្តក៏បានប្រើប្រាស់ lidar ជារ៉ាដាពិសេសមួយប្រភេទ ដែលអាចប្រមូលនិងពិនិត្យរូបភាពដើម្បីធានាថា រថយន្តបានដឹងពីទីតាំងដែលរថយន្តស្ថិតនៅត្រង់ណានៅលើដងផ្លូវ និងអាចដឹងពីវិធីទៅកាន់គោលដៅ។

នៅពេលរថយន្តជិតទៅដល់ផ្ទះអតិថិជន ឬទៅដល់ផ្ទះអតិថិជន និងមានការផ្ញើរសារប្រាប់ដំណឹងជាមុនថារថយន្តជិតទៅដល់ ឬទៅដល់។ នៅពេលរថយន្តទៅដល់ អតិថិជនគ្រាន់តែចុចលេខទូរស័ព្ទដែលខ្លួនបានបញ្ជាទិញភីហ្សា បួនខ្ទង់ចុងក្រោយ បន្ទាប់មកបង្អួចរថយន្តនឹងបើកឡើង ហើយអតិថិជនអាចទទួលយកភីហ្សាបាន។

គុណសម្បត្តិមួយដែលត្រូវចងចាំសម្រាប់អតិថិជនគឺការប្រើប្រាស់រថយន្តគ្មានមនុស្សបើកដឹកជញ្ចូនទំនិញ គឺអតិថិជនមិនចាំបាច់អោយលុបធីប។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត